ត្រឹម​គូសង្សារ​​​សោះ​ហៅ​គ្នា​​​ថា​ ប្តី​ប្រពន្ធៗ​ពេញ​មាត់​​ ​តើ​ពួក​គេ​ពិត​ជា​ធ្លាប់​បាន​នែ…!

  • 2014-10-22 15:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​សម័យ​ឥលូវ​និយម​ចូល​ចិត្ត​ហៅ​គ្នា​ថា​ ប្តី​ប្រពន្ធ​ពេញៗ​មាត់ ​ដោយ​មិន​មាន​ការ​អៀន​ខ្មាស​ឡើយ​ ខណៈ​ដែល​ពួក​គេ​មាន​ទំនាក់​ទំនង​ត្រឹម​តែ​សង្សារ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ។ សញ្ញាណ​​បែប​​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​មាន​​ជា​សំនួរ​​​លើក​ឡើង​ថា តើ​សង្សារ​ដែល​មាន​​ទំនាក់​ទំនង​​ស្អិត​រមួត​​ ដល់​ថ្នាក់​ហៅ​គ្នា​បែប​ហ្នឹង​ ​ ពួក​គេ​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ធ្វើ​អីៗ ​ដូច​ជា​​ប្ដី​ប្រពន្ធ​​ជាមួយ​គ្នា​ឬ​ ទើប​បាន​ជា​ហ៊ាន​ហៅ​គ្នា​អញ្ចឹង?

 

និយាយ​ដល់​ចំណុច​នេះ ត្រូវ​បាន​យុវជន​មួយ​ចំនួ​ន​បញ្ចេញ​ទស្សនៈ​ខុសៗ​គ្នា​ ​​ដូច​ខាង​ក្រោម៖

 

រូបតំណាង

យុវជន​ យឿន យឿត អាយុ ២២ ឆ្នាំ​ ជា​និស្សិត​​សិក្សា​ផ្នែក​​មេកានិច​ នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា (សាលាតិចណូ)​ បាន​បញ្ចេញ​ទស្សនៈ​ថា​៖ "ខ្ញុំ​ជឿ​​​លើការ​លើក​​ឡើង​នេះ​ ព្រោះ​ខ្ញុំ​សង្កេត​ឃើញ​ថា​ ​យុវជន​សម័យ​ឥលូវ​ភ្លើត​ភ្លើន​ណាស់​ ហើយ​​បើ​និយាយ​ដល់​បញ្ហា​នោះ​វិញ ពួក​គេ​​មួយ​ចំនួន​ងាយ​នឹង​បណ្ដែត​បណ្ដោយ​ខ្លួន​ឲ្យ​​ឈាន​ទៅ​ដល់​ការ​ប្រឡូក​ក្នុង​ការ​រួម​ភេទ​​​ខ្លាំង​ណាស់​បើ​ទោះ​បី​ជា​​ពួក​គេ​ស្រលាញ់​គ្នា​ត្រឹម​តែ​ជា​សង្សារ​ក៏​ដោយ​ ​​"

 

ឧទាហរណ៍​ ដូច​ជា​មិត្ត​ភ័ក្រ​ខ្ញុំ​ជា​ដើម​ ​ស្គាល់​គ្នា​តាម​ទូរសព្ទ​សោះ​​ខល​ទៅ​មកៗ​ មិន​បាន​យូរ​ប៉ុន្មាន​ផង​ ហ៊ាន​ដល់​ថ្នាក់​ប្រើ​ពាក្យ​ថា​ ប្តី​ប្រពន្ធ​ជា​មួយ​នារី​នោះ​ ក្រោយ​មក​ ​គាត់​ប្រាប់​ខ្ញុំ​ថា​ ពួក​គាត់​បាន​ឆ្លង​កាត់​អីៗ​ជា​មួយ​គ្នា​

 

សបុរ​ស​ មុខ​ស្រដៀង ​និង​ កូន​កាត់​ចិន កញ្ញា​ សុខគៀង​ អាយុ ​២៣ ឆ្នាំ ជា​និស្សិត​ផ្នែក​សេដ្ឋកិច្ច​ នៃ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ " ​ ខ្ញុំ​មិន​ធ្វើ​ការ​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ​ទេ​ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ វា​កើត​មាន​ចំពោះ​តែ​យុវវ័យ​ដែល​មាន​ការ​ភ្លើត​ភ្លើន​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ ​យើង​មិន​អាច​ធ្វើ​ការ​វាយ​តម្លៃ​ជា​រួម​បាន​ដែរ"

 

សុខគៀង​ បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​៖ " ការណ៍​ដែល​ឈាន​ដល់​ការ​រួម​ភេទ​ក្នុង​ស្រទាប់​យុវវ័យ​បច្ចុប្បន្ន​ គឺ​ដោយ​សារ​តែ​ ពួក​គេ​នៅ​ក្មេង​ពេក មាន​ការ​យល់​ដឹង​តិច​ ចូល​ចិត្ត​លេង​សើច​ ដើរ​លេង​ច្រើន​ ទើប​ឆាប់​ពាក់​ព័ន្ធ​និង​ការ​រួម​ភេទ​អញ្ចឹង​​"

 

ផ្ទុយ​ពី​យុវជន​ខាង​លើ​ កញ្ញា​ លី ប៉ោជូ អាយុ១៩ឆ្នាំ​ និស្សិត​ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ "គ្រាន់​តែ​ប្រើ​ពាក្យ​ថា​ប្តី​ប្រពន្ធ​ ក្នុង​ដំណាក់​កាល​ជា​គូរ​សង្សារ ដូច​ជា​មិន​អាច​ឈាន​ដល់​ការ​រួម​ភេទ​ជាមួយ​គ្នា​នោះ​ទេ​ មាន​អ្នក​ខ្លះ​ក៏​គេ​ស្រលាញ់​គ្នា​ត្រឹម​ចិត្ត​ និង​ចិត្ត​ដែរ"។ ប៉ោជូ បាន​ក្រើន​រំលឹក​ផង​ដែរ​ថា​៖ "យុវវ័យ​ដែល​ស្ថិត​ក្នុង​វ័យ​ត្រឹម​ជា​គូរ​សង្សារ​ មិន​គួរ​ណា​ប្រឡូក​និង​ការ​រួម​ភេទ​ទេ​ ជា​ពិសេស​គឺ​ខាង​ស្រី​ ត្រូវ​ចេះ​គ្រប់​គ្រង​អារម្មណ៍ និង​កាយវិការ​​ខ្លួន​ឯង​ មិន​គួរ​ប្រថុយ​នៅ​កន្លែង​ស្ងាត់​តែ​ពីរ​នាក់​ តែ​ត្រូវ​បង្វែរ​មក​ផ្ដោត​លើ​ការ​សិក្សា​វិញ​ល្អ​ជាង"

 

​​​​មាន​ទស្សនៈ​នៅ​កណ្តាល​ កញ្ញា ជ្រឹង​ មីមី ជា​និស្សិត​ឆ្នាំ​ទី ១ ជំនាញ​គណនេយ្យ នៃ​វិទ្យាស្ថាន​ជាតិ​​ពាណិជ្ជសាស្ត្រ​បាន​និយាយ​ថា​៖ "រឿង​គូរ​សង្សារ​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​រួម​ភេទ​ជាមួយ​គ្នា​ ហើយ​​ហៅ​គ្នា​ថា​ប្តី​ប្រពន្ធ​ ខ្ញុំ​យល់​ថា​វា​កើត​ឡើង​ចំពោះ​តែ ​អ្នក​ដែល​ចូល​ចិត្ត​ដើរ​លេង​សប្បាយ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នក​ខ្លះ​គេ​ស្រលាញ់​គ្នា​ជា​គូរ​សង្សារ​និង​គ្នា​យូរ​យ៉ាង​ណា​ ក៏​គេ​មិន​បណ្ដែត​បណ្ដោយ​ឲ្យ​ឈាន​ដល់​ការ​រួម​ភេទ​ដែរ​"

 

មែន​អត់ ដែល​ថា​សង្សារ​ ​ហៅ​គ្នា​ថា​ប្តី​ប្រពន្ធ​ពេញៗ​មាត់​មួយ​ចំនួន​ពួក​គេ​សុទ្ធ​តែ​ធ្លាប់​​ឆ្លង​កាត់​រឿង​នោះ​ជាមួយ​គ្នា?

 

អត្ថបទ៖ យិន​ សំបូរ

អត្ថបទថ្មី