Di Maria ស៊ុតកោង១ជើង ជួយអាហ្សង់ទីន សងសឹកឈីលី អម្បាញ់មិញ
- 2016-03-25 16:36:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Di Maria ស៊ុតកោង១ជើង ជួយអាហ្សង់ទីន សងសឹកឈីលី អម្បាញ់មិញ
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលចាញ់ឈីលីនៅវគ្គផ្ដាច់ព្រ័ត្រ Copa America 2015 ដោយបាល់ប៉េណាល់ទី បានសងសឹកវិញហើយ ដោយយកឈ្នះ ២-១ វិញ នៅវគ្គជម្រុះសន្សំពិន្ទុ World Cup អម្បាញ់មិញនេះ។
ម្ចាស់ផ្ទះឈីលី បាននាំមុខ ១-០ មុនដោយ Felipe Gutierrez តែតនៅនាទី១១ ប៉ុន្តែត្រូវខ្សែបម្រើឆ្នើម Angel Di Maria របស់ក្រុម PSG ស៊ុតគ្រាប់តាមស្មើ ១-១ វិញនៅនាទី១៩ មុនពេលខ្សែការពារ Gabriel Mercado របស់ក្រុម River Plate រកគ្រាប់ជ័យជម្នះ ដែលជាគ្រាប់ទី២នៅនាទីទី២៥។
លទ្ធផលនេះ បានជួយឲ្យអាហ្សង់ទីន ឡើងទៅឈរលេខ៤ក្នុងពូលបណ្ដោះអាសន្នសិន ដោយលើក្រុមលេខ៥ ប្រេស៊ីល១ពិន្ទុ៕
សូមទស្សនាវីដេអូខាងក្រោម៖
-ចុចអាន៖ ថៃ ជាក្រុមអាស៊ានតែ១គត់ ដែលឡើងផុតវគ្គជម្រុះ World Cup ជុំទី២យប់មិញ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail