ដឹង​ទេ​ថា​ក្រុម BTS មាន​អតីត​ជម្រើស​ជាតិ​អង់គ្លេស​ម្នាក់ជា​ Fan របស់​ពួកគេ?

  • 2016-03-30 17:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជម្រើស​ជាតិ​អង់គ្លេស​និង​បច្ចុប្បន្ន​​ជា​ខ្សែប្រយុទ្ធ​​ក្រុម Stroke City ​ក្នុង​ Premier League កីឡាករ​ស្បៃ​វែង Peter Crouch បាន​ប្រាប់​ថា ខ្លួន​គឺ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំងក្លា​​របស់​ក្រុម​ចម្រៀង​កូរ៉េ BTS។

 

 

​ ក្រុម​ចម្រៀង​បុរស​ដែល​កំពុង​ឡើង​កូដ​ BTS បាន​ទៅ​សម្ដែង​នៅ​ទីក្រុង​ដាប៊ី ប្រទេស​អារ៉ាប់រួម​កាល​ពី​ថ្ងៃ​ទី ២៥ ខែ មីនាកម្ម 'KCON in Abu Dhabi' ក្រោយ​បញ្ចប់​ភារកិច្ច​ពួក​គេ​នៅ​បន្ត​កម្សាន្ត​មួយ​រយៈ​សិន។ នេះ​តាម allkpop។

 

អំឡុង​ពេល​​ក្រុម​ចម្រៀង​សមាជិក​៧​រូប​កំពុង​ជិះលើ​​រថភ្លើង​​មួយខ្សែ ខណៈនោះ អ្នក​គាំទ្រ​​ម្នាក់​បាន​លួច​ថត​រូប​ខ្លះ​ៗ​របស់​ពួកគេ​។ ចៃដន្យ​រូប​មួយ​សន្លឹក​ថត​រូប​កីឡាករ Peter Crouch នៅ​ចំហៀង​ពួក​គេ។ បន្ទាប់​មក​អ្នក​គាំទ្រ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នេះ​ក៏​បាន​បង្ហោះ​រូប​ដែល​ថត​ជាប់ Peter លើ​បណ្ដាញ Twitter ។

 

Peter Crouch

ប៉ុន្មាន​ម៉ោង​ក្រោយ​ឃើញ​រូប​ថត​ មាន​អ្នក​គាំទ្រ​ម្នាក់​ទៀត​ផ្ញើ​រូប​នោះ​ទៅ Peter Crouch ហើយ​សូរគេ​ថា​៖ពិត​ជា​អ្នក​ឫ?” កីឡាករ​វ័យ​៣៥​ឆ្នាំ​ក៏​បាន​តប​ថា​៖"បាទ​គឺ​ខ្ញុំ ដូច​ដែល​អ្នក​បាន​ឃើញ​ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំងក្លា​ម្នាក់​របស់ BTS”៕

 

 

 

ចុចអាន៖សាស្ត្រាចារ្យ​ចិន​យក​រូប​ Song Joong Ki មក​តំណាង ​ពេល​បង្រៀន​ពី​របៀប​ផ្គាប់​ចិត្ត​នារី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  allkpop