ជាន់ហ្គែរ ជ្រុល ធ្លាក់ទឹកទន្លេ ពេលកំពុងចុះទូកដ អុងប៉ាង
- 2016-04-04 16:41:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាន់ហ្គែរ ជ្រុល ធ្លាក់ទឹកទន្លេ ពេលកំពុងចុះទូកដ អុងប៉ាង
ចន្លោះមិនឃើញ
យ៉ាងហោចមានមនុស្ស ៧ នាក់ បានស្លាប់ ក្នុងពេលអ្នកបើកបររថយន្ត លុចស៊ីស បើកធ្លាក់ចូលទឹកទន្លេ ពេលចុះទូកដ អុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ ស្តិតក្នុងភូមិ បារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ នេះបើផ្អែកតាមកំណត់ហេតុរបស់ អធិការស្រុកស្អាង ប្រាប់មកកាន់ Sabay ព្រឹកនេះ។
តាមរយៈកំណត់ហេតុរបស់ អធិការស្រុកស្អាង លោក សេង សុជាតិ បានបញ្ជាក់បន្ថែមថា ករណីបើករថយន្តធ្លាក់ទូកដបណ្ដាលស្លាប់មនុស្ស ០៧ នាក់ប្រុស ០៥ នាក់ ស្រី ០២នាក់ ក្នុងនោះក្មេង ០៥ នាក់ កើតហេតុនៅថ្ងៃទី ០៣ ខែមេសាឆ្នាំ ២០១៦ វេលាម៉ោង ១៩,១៥ នាទី នៅចំណុចកំពង់ចម្លងអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់។
អ្នកស្លាប់នៅក្នុងហេតុការណ៍បើករថយន្ដធ្លាក់ទន្លេ ពេលកំពុងចុះទូក នៅទូកដ អុងប៉ាង (រូបភាព៖ Police)
ចំពោះមូលហេតុ លោក សេង សុជាតិ បាននិយាយនៅក្នុងកំណត់ហេតុថា អ្នកទាំង11នាក់ បានធ្វើដំណើរចេញពី ផ្សារព្រែកតាជន ភូមិខ្ពបលើ ឃុំខ្ពប ដោយអ្នកបើកបរបានសេពគ្រឿងស្រវឹងអស់ពីរកំប៉ុង ពេលបើកចុះទូកដ អុងប៉ាង ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល អ្នកដែលនៅរស់ 3 នាក់បានចុះពីរថយន្ត បន្ទាប់មកអ្នកបើកបររថយន្តបានបើករថយន្តចុះទូក ដោយជាន់ហ្គែរខ្លាំងលើសល្បឿនរថយន្ត ក៍ឡើងលើកំណល់ធ្លាក់ទឹកតែម្ដង ហើយអ្នកបើកក៏ចេញតាមទ្វារ ដោយកញ្ចក់បើកស្រាប់ក្រៅពីនោះឈ្លក់ទឹកស្លាប់ទាំងអស់ ៧ នាក់។ ចំពោះ អ្នកបើកបរសមត្ថកិច្ចបានឃាត់ខ្លួន ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ខាងក្រោមនេះ គឺជា វីដេអូ ដែលសមត្ថកិច្ចកំពុងសួរនាំ អ្នកបើកបររថយន្ដ លុចស៊ីស
គួរកត់សម្គាល់ថា អ្នកបើកបររថយន្តឈ្មោះ ឈ្មោះ សាក់ សារ៉ាក់ ភេទប្រុស អាយុ33ឆ្នាំមុខរបរ ជាងឌីណាម៉ូ ម៉ូតូ មានទីលំនៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានបើកបររថយន្តលុចស៊ីស RX300 ពណ៍ ស ពាក់ផ្លាកលេខភ្នំពេញ 2F-9169ធ្វើដំណើរពីសង្កត់ផ្នូរ នៅផ្សារព្រែកតាជន ភូមិខ្ពបលើ ឃុំខ្ពប ត្រឡប់ទៅផ្ទះវិញ មកឆ្លងដ ព្រែកអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ទៅត្រើយខាងលិច ដោយនៅក្នុងរថយន្តនោះមានគ្នា 11នាក់ ក្មេង06នាក់
1-ឈ្មោះវឿង ភេទប្រុស អាយុ35ឆ្នាំ ស្លាប់ 2-ឈ្មោះសឿន សុវណ្ណារីទ្ធ ភេទប្រុស អាយុ7ឆ្នាំស្លាប់។ 3-ឈ្មោះគឿន សុវណ្ណារាជ ភេទប្រុស អាយុ4ឆ្នាំស្លាប់ 4-ឈ្មោះរ៉ាក់ ឆៃណារ៉ា ភេទប្រុស អាយុ12ឆ្នាំស្លាប់ 5-ឈ្មោះវឿន គីមឡាង ភេទស្រី អាយុ13ឆ្នាំស្លាប់ 6-ឈ្មោះចាន់ថន រចនា ភទស្រី អាយុ8ឆ្នាំស្លាប់ 7-ឈ្មោះខន ឡេន ភេទស្រី អាយុ35ឆ្នាំស្លាប់ 8-ឈ្មោះផ្លុំ ចាន់ថន ភេទប្រុស អាយុ36ឆ្នាំ នៅរស់ 9-ឈ្មោះខន ប្រាំង ភេទស្រី អាយុ28ឆ្នាំ នៅរស់ 10-ឈ្មោះវឿន គីមហុង ភេទស្រី អាយុ3ឆ្នាំនៅរស់ អ្នកទាំង ១០ នាក់ រស់នៅភូមិលេខ ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ជាមួយគ្នា៕
ដោយ៖ បុត្រ រូបភាព និង វីដេអូ៖ ប៉ូលីស