លោក​អូប៉ាម៉ា​នៅ​តែ​ស្មោះ​ស្ម័គ្រ​នឹង​​ទូរសព្ទ​ BlackBerry

  • 2016-04-05 18:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​បច្ចុប្បន្ន​នេះ​បច្ចេកវិទ្យា​ខាង​ទូរសព្ទ​មាន​ភាព​ជឿន​លឿន​យ៉ាង​ណា​ក្ដី​ គេ​សង្កេត​ឃើញ​ថា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ប៉ារ៉ាក់​ អូប៉ាម៉ា​ នៅ​តែ​ប្រើ​​ទូរសព្ទ​ BlackBerry មិន​ផ្លាស់​ប្ដូរ។

 

 

បើ​យោង​តាម​សារព័ត៌មាន​ New York Times បាន​លើក​ឡើង​ថា​​ លោក​អូប៉ាម៉ា​​​នៅ​តែ​ប្រើ​ប្រាស់​ទូរសព្ទ​ BlackBerry ពិសេស​ដែល​មាន​ប្រព័ន្ធ​ការពារ​​​មាន​សុវត្ថិភាព​ខ្ពស់​បំផុត ទោះ​បី​ជា​​ជំនួយការ​ក្នុង​សេតវិមាន​ភាគ​ច្រើន​​កំពុង​ប្រើ​ប្រាស់​ iPhone ស៊េរី​ថ្មី​ក្ដី។

 

 

គួរ​បញ្ជាក់​ថា​ BlackBerry គឺ​ជា​ទូរសព្ទ​មួយ​ម៉ូដែល​ ដែល​គេ​គ្រប់​គ្នា​កោត​ស្ងប់​ស្ញែង​ពី​ប្រព័ន្ធ​ការពារ​ដ៏​ខ្លាំង​ក្លា​របស់​វា ហើយ​ទោះ​បី​ជា​ពេល​នេះ​ BlackBerry ប្ដូរ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ក្ដី​តែ​ប្រព័ន្ធ​ការពារ​នៅ​តែ​មាន​ភាព​ខ្លាំង​ក្លា​ដដែល៕​​​​​​​​​​​

 

​​​​​​​​​​ ចុច​អាន៖ មើល​មហាសេដ្ឋី​បច្ចេកវិទ្យា​ទាំង​នេះ​ បាន​ធ្វើ​អ្វី​ខ្លះ​នៅ​វ័យ​២៥​ឆ្នាំ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ HuffingtonPost

អត្ថបទពេញនិយម