Tablet បី​​ម៉ូដែល​ អាច​ប្រើ​ជំនួស​ Laptop បាន​

  • 2016-04-08 21:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​ជា​រៀង​រាល់​ឆ្នាំ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ព្យាយាម​រិះរក​គំនិត​ផលិត​ Tablet ដែល​មាន​រូបរាង​តូច​ស្រាល​ និង​មាន​​សមត្ថភាព​ខ្លាំង​អាច​ប្រើ​ជំនួស​ Laptop បាន។ មក​ទល់​ពេល​នេះ​ដែរ​ឃើញ​ថា​មាន​ Tablet តែ​បី​​ម៉ូដែល​ប៉ុណ្ណោះ​ ដែល​គេ​យល់​ថា​អាច​​បំពេញ​កិច្ច​ការ​បាន​ដូច​ Laptop។

 

​Samsung Galaxy TabPro S

 

 

ជា​ Tablet អេក្រង់​១២​អ៊ីញ​ ដែល​មាន​កម្លាំង​ខ្លាំង​មួយ​ដោយ​មាន​បំពាក់​ CPU Intel M3, RAM ទំហំ​៤GB និង​​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ដល់​ទៅ​ ១២៨GB ព្រម​ទាំង​ដើរ​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 ​ថែម​ទៀត​ផង។ ជា​មួយ​លក្ខណៈ​សម្បត្តិ​​នេះ​គឺ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បំពេញ​កិច្ច​ការ​បាន​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​រលូន​មិន​ចាញ់ Laptop មួយ​ចំនួន​ឡើយ។ ចំណុច​អវិជ្ជមាន​មួយ​របស់​ TabPro S នេះ​គឺ​មិន​មាន​ប៊ិច​សម្រាប់​បញ្ជា​លើ​អេក្រង់។

 

Microsoft Surface Pro 4

 

 

ដូច​ដែល​បាន​ឃើញ​ក្នុង​រូបភាព​ខាង​លើ​ គឺ​ថា​ Surface Pro 4 អាច​ប្រើ​ប្រាស់​ដើម្បី​កាត់​ត​រូបភាព​តាម​រយៈ​កម្មវិធី​​របស់​ក្រុមហ៊ុន​ Adobe បាន​ដោយ​គ្រាន់​តែ​វា​មាន​សភាព​រាង​ទាក់ៗ​បន្តិច​ ដោយ​សារ​វា​មាន​ RAM ទំហំ​ត្រឹម​៤GB អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​១២៨GB និង​មាន​ CPU Intel Core M។ យ៉ាង​ក្ដី​អ្នក​​ក៏​អាច​បង្កើន​ទំហំ​ទាំង​នេះ​បាន​ ដោយ​បន្ថែម​ RAM ដល់​១៦GB, អង្គ​ផ្ទុក​ទិន្នន័យ​១០GB និង​ CPU ​ឡើង​ដល់​ប្រភេទ​ Intel Core i7 បាន​ផង​ដែរ។

 

​​ iPad Pro អេក្រង់​១២,​៩​អ៊ីញ

 

 

​ជា​មួយ​នឹង​បន្ទះ​ Chip A9X រួម​ទាំង​ RAM ទំហំ​ដល់​ទៅ​ ៤GB អាច​ឲ្យ​អ្នក​បំពេញ​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​រលូន​​ ដូច​ជា​វាយ​ឯកសារ​ បើក​អ៊ីនធឺណិត​ ឬ​កែ​រូបភាព​ជា​ដើម ដែល​មិន​ចាំ​បាច់​ទាល់​តែ​មាន​ Laptop នោះ​ទេ។ យ៉ាង​ណា​ក្ដី​​បើ​មើល​លើ​តម្លៃ​វិញ​ឃើញ​ថា​ថ្លៃ​ជាង​ Laptop មួយ​ចំនួន​ដែល​មាន​សមត្ថភាព​លើស​វា​ ប៉ុន្តែ​​ iPad Pro ល្អ​ត្រង់​ថា​មាន​រាង​ស្ដើង​ស្រាល​ងាយ​យក​តាម​ខ្លួន៕

 

ចុច​អាន៖ ប៊ិច​ពិសេស​ អាច​​បញ្ជូន​​អ្វី​ដែល​សរសេរ​​លើ​សៀវភៅ​ ​ទៅ​​​​បង្ហាញ​លើ​​​​ទូរសព្ទ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BusinessInsider​​​

អត្ថបទពេញនិយម