eBay លក់​បញ្ចុះ​តម្លៃ​ Smart Watch LG Urbane ជំនាន់​ទី​១​ ​តែ​១៤៩ដុល្លារ

  • 2016-04-11 16:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​យោង​តាម​គេហទំព័រ​ phonearena បាន​ឲ្យ​ដឹក​ថា​ពេល​នេះ​ប្រិយមិត្ត​អាច​បញ្ជា​ទិញ​នូវ​ Smart Watch របស់​ក្រុមហ៊ុន​ LG ម៉ូដែល​ Urbane ជំនាន់​ទី​មួយ​ក្នុង​តម្លៃ​ ​១៤៩,៩៩ដុល្លារ​ ​ពី​គេហទំព័រ​ ​eBay​ ​ដែល​ជា​ទូទៅ​វា​មាន​តម្លៃ​ ​២៥០ដុល្លារ​។

 

  យ៉ាង​ណា​ក្ដី ​ប្រសិន​បើ​ប្រិយមិត្ត​ចង់​បញ្ជា​ទិញ​ Smart Watch ប្រភេទ​នេះ ​គឺ​អាច​បាន​​តែ​ពណ៌​មាស​ប៉ុណ្ណោះ​។​ ​ព្រោះ​ពណ៌​ទឹក​ប្រាក់​ត្រូវ​បាន​ eBay ប្រកាស​អស់​ពី​ស្តុក ​ក្រោយ​​​ទទួល​បាន​ការ​កុម្ម៉ង់​ប្រមាណ​ជា​ជាង​ ​២៦០០គ្រឿង​។​ ​សូម​បញ្ជាក់​ផង​ដែរ​ថា ​ប្រិយមិត្ត​ដែល​រស់​​នៅ​ក្នុង​ប្រទេស​កម្ពុជា​តម្រូវ​ឲ្យ​បង់​ថ្លៃ​សេវា​បញ្ញើ​បន្ថែម​សម្រាប់​ការ​បញ្ជា​ទិញ​ Smart Watch ម៉ូដែល​នេះ​ពី​ eBay​។​  
  Smart Watch LG Urbane​ ​មាន​បំពាក់​នូវ​អេក្រង់​ប្រភេទ​ ​P-OLED​ ​ទំហំ​ ​១,៣​អ៊ិញ​ ​និង​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​Snapdragon 400 SoC​ ​កម្រិត​ ​quad-core 1.2GHz។​ ​លើស​ពី​នេះ​វា​ក៏​មាន​បំពាក់​នូវ​ ​RAM​ ​ទំហំ​ ​512MB​ ​និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ​4GB ហើយ​វា​ក៏​ធន់​នឹង​ទឹក​ផង​ដែរ​។ លោក​អ្នក​អាច​ភ្ជាប់​វា​ជា​មួយ​នឹង​ស្មាតហ្វូន​ម៉ូដែល​ណា​ក៏​បាន​ ​មិន​ថា​ ​iPhone​ ​ឬ​ ​Samsung​​៕​   អាន​បន្ត​ ​៖​  ទីក្រុង​ឌូបៃ​​ដំណើរ​ការ​​យន្តហោះ Drone​ ​​តាម​​ចាប់​​អ្នក​ចោល​សំរាម   ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​phonearena
អត្ថបទពេញនិយម