ធ្លាយ​តម្លៃ​ផ្ទះ Song Joong Ki រស់​នៅ​សព្វថ្ងៃ​ខ្ទង់​លាន​ដុល្លារ

  • 2016-04-24 16:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី Woman Sense បាន​ចេញ​លេខ​ថ្មី​ប្រចាំ​ខែ​​​និង​បង្ហាញ​ពី​តម្លៃ​ផ្ទះ​របស់ Song Joong Ki តារា​ប្រុស​ក្នុង​រឿង "Descendants of the Sun” ប្រមាណ​ជាង​ ២ លាន​ដុល្លារ។

 

 

យោង​តាម​ប្រភព​ទស្សនាវដ្ដី​នេះ តារា​ប្រុស​វ័យ​ ៣០​ ឆ្នាំ​កំពុង​រស់​នៅ​វីឡា​មួយ​ក្នុង​​​តំបន់ Bangbae-dong ទីក្រុង​សេអ៊ូល​ជាមួយ​គ្រួសារ។ សម្រាប់​តម្លៃ​ផ្ទះ​ដែល Song Joong កំពុង​រស់​​នៅ​សព្វថ្ងៃ​មាន​តម្លៃ ​២,​៥ ​ប៊ីលាន​វ៉ុន (ប្រមាណ​២,២​លាន​ដុល្លារ) និង​មាន​ទំហំ​២២៦​ម៉ែត្រ​ការ៉េ។

 

ផ្ទៃ​ខាងក្នុង​និង​ក្រៅ​នៃ​ផ្ទះ​វីឡា​នេះ​ពោរពេញ​ដោយ​ភាព​ប្រណិត​និង​ផាសុកភាព។ លើ​ស​ពី​នេះ​ទៅ​ទៀត​ នៅ​ជុំវិញ​តំបន់​វីឡា​នោះ​មាន​ប្រពន្ធ​ការពារ​សន្តិសុខ​២៤​ម៉ោង។ ចំណែក​ឯ​អ្នក​ជិតខាង​​របស់ Song Joong Ki គឺ​សុទ្ធ​តែ​តារា​សម្ដែង​ល្បី​ៗ​ដូច​ជា Go Hyun Jung, Won Bin , Lee Na Young និង Kim Jung Eun៕

 

 

ចុចអាន៖តម្លៃ​ខ្លួន Song Joong Ki ខ្ពស់​​ជាង​តម្លៃ Lee MinhoនិងKim Soohyun បូក​ចូល​គ្នា​ទៅ​ទៀត

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  soompi

អត្ថបទពេញនិយម