រថយន្ត ៥ ម៉ូដែល តារាល្បីៗនិយមជិះ
- 2016-04-25 21:32:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត ៥ ម៉ូដែល តារាល្បីៗនិយមជិះ
ចន្លោះមិនឃើញ
ត្បិតថាតារាអន្តរជាតិល្បីៗមានថវិកាច្រើន អាចទិញរថយន្តទំនើបកប់ស៊េរីដែលមានតម្លៃថ្លៃ ប៉ុន្តែពួកគេហាក់មិនងាកចេញឆ្ងាយពីរថយន្តទាំងប្រាំម៉ូដែលខាងក្រោមឡើយ៖
-Ferrari 458 Italia
ជាកំពូលរថយន្តមួយដែលតារាល្បីៗភាគច្រើននិយមជាវយកមកប្រើប្រាស់។ ម្ចាស់រថយន្ត Ferrari 458 Italia ដែលមានឈ្មោះល្បីមានដូចជា Rod Stewart, Kylie Jenner, Justin Bieber, Kim Kardashian, Iggy Azalea, Floyd Mayweather, Lebron James និង James May ជាដើម។
-Bentley Continental
តារាៗដែលចូលចិត្តរថយន្តពោរពេញដោយភាពឡូយឆាយ ភាគច្រើនបាក់ចិត្តលើរថយន្ត Bentley Continental នេះ ដោយតារាទាំងនោះមានដូចជា Paris Hilton, Tyrese Gibson, Jean-Claude Van Damme, Khloe Kardashian និង Cindy Crawford ជាដើម។
-Rolls-Royce
ជារថយន្តដែលពិសេសមួយដោយកន្លងមកគេឃើញមាន លោក Robert Herjavec, Simon Cowell, Kanye West និង Lady Gaga បានប្រើប្រាស់។
-Toyota Prius
ត្បិតថារថយន្តនេះមានតម្លៃថោក និងមិនមានរូបរាងទាក់ទាញខ្លាំងដូចរថយន្តខាងលើប៉ុន្តែមានតារាល្បីៗជាច្រើនបានប្រើប្រាស់រថយន្តម៉ូដែលនេះ ដោយមានដូចជា Leonardo DiCaprio, Freddie Prinze Jr., Bradley Cooper, Michelle Rodriguez, Natalie Portman និង Cameron Diaz ជាដើម។ មិនតែប៉ុណ្ណោះសូម្បីតែអតីតកីឡាករបាល់ទាល់ល្បីល្បាញ David Beckham ក៏ធ្លាប់ប្រើប្រាស់រថយន្តនេះដែរ ប៉ុន្តែបានប្ដូរចេញចេញ បន្ទាប់ពីប្រើប្រាស់មួយរយៈ។
-Range Rover
អ្នកដែលតាមដានខាងវិស័យសិល្បៈអន្តរជាតិប្រហែលជាសង្កេតឃើញថាមានតារាមិនតិចទេ ដែលប្រើប្រាស់រថយន្តម៉ូដែល Range Rover នេះ៕
ចុចអាន៖ ម៉ូដែលរថយន្ត Lamborghini ប្លែកៗ ការពិតយកឈ្មោះតាមគោជល់
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CarBuzz