ថៃ​ សង់​​កូន​ប្រាសាទ​ព្រះវិហារ​​ក្នុង​ខេត្ត​ស៊ីសាកេត​

  • 2016-04-25 21:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សារព័ត៌មាន​​​​ Bangkok Post ចុះ​ផ្សាយ​​​ថ្ងៃ​ទី​២៥​ មេសា​នេះ បាន​ឲ្យ​ដឹង​ថា​​ យោធា​ថៃ​​បាន​សាង​សង់​​កូន​ប្រាសាទ​ព្រះវិហារ​​តូច​មួយ​មាន​ខ្នាត ១លើ១០​នៃ​ប្រាសាទ​ព្រះវិហារ​ពិត លើ​ទំហំ​ផ្ទៃដី ៦០០ម៉ែត្រ​ការ៉េ នៅ​ឧទ្យាន​ជាតិ​ថៃ Khao Phra Viharn ក្នុង​ខេត្ត​ស៊ីសាកេត។

 

សំណង់កូន​ប្រាសាទ​ព្រះវិហារ​តូច​ ដែល​មាន​ខ្នាត ១លើ១០​នៃ​ប្រាសាទ​ព្រះវិហារ​ពិត លើ​ទំហំ​ផ្ទៃដី ៦០០ម៉ែត្រ​ការ៉េ នៅ​ឧទ្យាន​ជាតិ​ថៃ Khao Phra Viharn ក្នុង​ខេត្ត​ស៊ីសាកេត

 

ប្រភព​សារព័ត៌មាន​​ដដែល​បាន​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​សាង​សង់​​នោះ​ឡើង​ គឺ​ដោយសារ​កម្ពុជា​មិន​ព្រម​បើក​ព្រំប្រទល់​ឲ្យ​ខាង​ថៃ​ចូល​ទៅ​ក្នុង​ប្រាសាទ​ព្រះវិហារ។ ទាហាន​ថៃ​​សង្ឃឹម​ថា​សំណង់​ប្រាសាទ​ព្រះវិហារ​​តូច​​នោះ​​នឹង​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ទៅ​​លេង​ឧទ្យាន​ជាតិ​ Khao Phra Viharn ​និង​​អាច​ទស្សនា​ប្រាសាទ​​​នៃ​​សតវត្ស​ទី​១១។

 

ចំពោះ​ការ​​​​សង់​​​​កូន​​ប្រាសាទ​ព្រះវិហារ​នោះ​ផង​ដែរ​ គឺ​ជា​សញ្ញា​​បង្ហាញ​ដល់​​​កម្ពុជា​​​ថា​​ថៃ​​​​​​ត្រៀម​ខ្លួន​រួច​រាល់​​សម្រាប់​​ការ​អភិវឌ្ឍ​​តំបន់​​​ធ្លាប់​មាន​ជម្លោះ​​​​​សម្រាប់​ជា​​ផល​ប្រយោជន៍​​​សេដ្ឋកិច្ច​​​និង​ទេសចរ​របស់​ប្រទេស​ទាំង​ពីរ​ដែល​សម្រេច​ដោយ​​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ICJ ។ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​ពី​​មន្ត្រី​រដ្ឋាភិបាល​ថៃ លោក​ Col Thanasak Mitraphanont ។

 

​ការ​សាង​សង់​​កូន​ប្រាសាទ​ព្រះ​វិហារ​ខាង​លើ​​បាន​ចំណាយ​​​រយៈ​ពេល​៥​ខែ​ និង​ចំណាយ​ទឹក​ប្រាក់​អស់​៥​លាន​បាត (ជាង​១​សែន​ដុល្លារ)និងបានរួចរាល់សម្រាប់អ្នកទេសចរចូលទស្សនាផងដែរ។ ដោយ​ឡែក​​​​យោធា​ថៃ​សង្ឃឹម​ថា​​កម្ពុជា​​​នឹង​​​យល់​ព្រម​បើក​​​ច្រក​ព្រំប្រទល់​ឲ្យ​ខាង​ថៃ​ចូល​ទៅ​ក្នុង​ប្រាសាទ​ព្រះវិហារ​៕

 

ចុចអាន៖  ឥណ្ឌា​កំពុង​សាងសង់​ប្រាសាទ​ឧទ្ទិស​សាសនា​ធំ​ជាង​ប្រាសាទ​អង្គរវត្ត

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ bangkokpost​​​​​​​​​

​​​​​​​​​​​​​​

អត្ថបទពេញនិយម