ឡានរូបរាងចម្លែកជាងគេក្នុងលោកបង្ហាញខ្លួននៅចិន
- 2016-04-26 20:41:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានរូបរាងចម្លែកជាងគេក្នុងលោកបង្ហាញខ្លួននៅចិន
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍តាំងបង្ហាញរថយន្តដែលប្រព្រឹត្តទៅក្នុងទីក្រុងប៉េកាំងនាឆ្នាំនេះ ឃើញមានវត្តមានរថយន្តមួយម៉ូដែល មានរូបរាងចម្លែកជាងគេក្នុងចំណោមរថយន្តដែលបានតាំងបង្ហាញ។
រថយន្តមួយម៉ូដែលនោះមានឈ្មោះថា Kalman ដែលជាផលិតផលរបស់ក្រុមហ៊ុនចិន IAT។ ត្បិតថារថយន្ត Kalman មានរចនាបថផ្នែកខាងក្រៅហាក់ចម្លែកបន្តិច ប៉ុន្តែបើក្រឡេកមើលផ្នែកខាងក្នុងរបស់រថយន្តប្រភេទ SUV នេះវិញឃើញថាមានភាពពិសេសខ្លាំង។
Kalman ជារថយន្តមានកៅអីអង្គុយចំនួនបួន ដោយអ្នកដំណើរអង្គុយពីក្រោយត្រូវបានគេចាត់ទុកដូចជាស្ដេចយ៉ាងអ៊ីចឹង ដោយផ្នែកខាងក្រោយរថយន្តមានបំពាក់ដោយទូរទឹកកក, ជើងទ្រ Tablet និងកែវដែលមានទំហំផ្សេងៗគ្នា។
ក្រុមហ៊ុន IAT បានឲ្យដឹងថារថយន្តខាងលើនឹងផលិតឡើងសាកល្បងចំនួន១០គ្រឿង ដោយមួយគ្រឿងៗមានតម្លៃ ១២លានយ័ន (ប្រមាណ ១,៨៥លានដុល្លារ)។ យោងតាមវិបសាយ Auto Sina បានឲ្យដឹងថា Kalman ប្រើប្រាស់ម៉ាស៊ីន V10 កម្លាំង ៣៦២សេះ ដែលមានទំហំ៦,៨លីត្រ៕
ចុចអាន៖ រថយន្ត ៥ ម៉ូដែល តារាល្បីៗនិយមជិះ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CarScoops