SCG​ ​ផលិត​បាន​សម្រេច​​បច្ចេកវិទ្យា​ស៊ីម៉ងត៍​ ​3D​

  • 2016-04-28 16:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​ ​និង​បច្ចេកវិទ្យា​លើ​វិស័យ​ស្ថាបត្យកម្ម​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ថៃ​ ​ខាង​ក្រុមហ៊ុន​ ​SCG​ ​បាន​ដាក់​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន​គឺ​ ​បច្ចេកវិទ្យា​បោះ​ពុម្ព​បេតុង​ ​ជា​មួយ​ប្រភេទ​ស៊ីម៉ងត៍​ ​3D​ ​។​

 

  បច្ចេកវិទ្យា​ស៊ីម៉ងត៍​ ​3D​ ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា​ជា​បច្ចេកវិទ្យា​ទំនើប​ឈាន​មុខ​គេ​ក្នុង​វិស័យ​សំណង់​ក្នុង​តំបន់​អាស៊ាន​។​ ​ក្រុមហ៊ុន​បាន​បញ្ជាក់​​ថា​ ​ស៊ីម៉ងត៍​ប្រភេទ​នេះ​មាន​ភាព​ភាព​រឹង​មាំ​ ​និង​អាច​ប្រើ​ប្រាស់​បាន​យូរ​ជាង​ ​ប្រភេទ​ស៊ីម៉ងត៍​ដែល​មាន​លើ​ទី​ផ្សារ​បច្ចុប្បន្ន​។​  
  ដើម្បី​បង្ហាញ​ដល់​សាធារណៈ​ជន​ឲ្យ​ស្គាល់​កាន់​តែ​ច្បាស់​ពី​ផលិត​ផល​ថ្មី​ ​និង​ទំនើប​របស់​ខ្លួន ខាង​ ​SCG​ ​ក៏​បាន​ដាក់​តាំង​បង្ហាញ​នូវ​រូប​សំណាក​ម្យ៉ាង​ដែល​បង្កើត​ដោយ​បច្ចេកវិទ្យា​ស៊ីម៉ងត៍​ ​3D​ ​ហើយ​គេ​បាន​ហៅ​វា​ថា​ ​SCG Y-BOX Pavilion, 21st C. Cave​។​  
  ចំ​ពោះ​ ​SCG Y-BOX Pavilion, 21st C. Cave​ ​នេះ​ផង​ដែរ​ ​ខាង​ ​SCG​ ​បាន​បញ្ជាក់​ថា​វា​ជា​ការ​បង្ហាញ​មួយ​ដើម្បី​អ្នក​​គ្រប់​គ្នា​បាន​ដឹង​ថា​​បច្ចេកវិទ្យា​បោះ​ពុម្ព​បេតុង​ ​ជា​មួយ​ប្រភេទ​ស៊ីម៉ងត៍​ ​3D​ ​សមត្ថភាព​អាច​ផលិត​ចេញ​នូវ​ស្ថាបត្យកម្ម​ពិសេស​ៗ​នានា​ ​ដែល​បច្ចេកទេស​សាងសង់​ផ្សេងៗ​នា​ពេល​បច្ចុប្បន្ន​មិន​អាច​ធ្វើ​បាន​៕​

 

អត្ថបទ​ ​៖​ ​រដ្ឋ

អត្ថបទពេញនិយម