ចង់​ដឹង​ទេ Facebook អាច​រក​លុយ​​​​ពី​អ្នក​ប្រើប្រាស់​​ម្នាក់ៗ​បាន​ប៉ុន្មាន​?

  • 2016-04-28 20:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី​មួយ​ ឆ្នាំ​២០១៦​​ ដែល​​បញ្ចេញ​ដោយ​ Facebook បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​នេះ​អាច​រក​ចំណូល​សរុប​បាន​ដល់​ទៅ​ ៥,៣៨​ពាន់​លាន​ដុល្លារ។ ជា​មួយ​គ្នា​នេះ​ក៏​បាន​បង្ហាញ​ពី​ចំណូល​​អាច​រក​បាន​ពី​អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ​ ដែល​បច្ចុប្បន្ន​មាន​ចំនួន​ ១,៦៥​ពាន់​លាន​នាក់។

 

​​​​​​​​តាម​ទិន្នន័យក្នុង​ក្រាហ្វិក​បាន​បង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​និង​កាណាដា​ជា​តំបន់​ដែល​ Facebook អាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ពី​អ្នក​ប្រើ​ប្រាស់​ម្នាក់​ ដោយ​ជា​មធ្យម​រក​បាន​ ១២,៤៣​ដុល្លារ ក្នុង​រយៈ​ពេល​មួយ​ត្រីមាស​ដំបូង​នេះ។

 

 

ជា​បន្ត​គឺ​​តំបន់​នៅ​សហភាព​អឺរ៉ុប​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ​អាច​ជួយ​ឲ្យ​ Facebook រក​ចំណូល​​ជា​មធ្យម​បាន​ ៣,៩៨​ដុល្លារ។ ចំណែក​ឯ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឯ​នេះ​វិញ​ Facebook រក​ទាញ​យក​ថវិកា​ជា​មធ្យម​​បាន​​ ១,៥៦​ ដុល្លារ​ពី​អ្នក​ប្រើ​ម្នាក់។

 

នៅ​តំបន់​ដទៃ​ទៀត​ក្នុង​ពិភពលោក​ Facebook អាច​រក​ចំណូល​បាន​ជា​មធ្យម​គឺ​ ០,៩១​ដុល្លារ​ ពី​អ្នក​ប្រើ​ប្រាស់​ម្នាក់។ បើ​គិត​ជា​រួម​នៃ​​អ្នក​ប្រើ​ប្រាស់​ជុំវិញ​ពិភពលោក​​​​គឺ​ពួក​គេ​អាច​ជួយ​ឲ្យ​ Facebook រក​ចំណូល​ជា​មធ្យម​បាន​ ៣,៣២​ ដុល្លារ។

 

ចំណូល​ដែល​ Facebook អាច​រក​បាន​ពី​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​គឺ​​រួម​បញ្ចូល​ទាំង​ កម្រៃ​សេវាកម្ម និង​​ បាន​​​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ដែល​ជា​ប្រភព​ចំណូល​​ដ៏​ធំ​មិន​ចេះ​រីង​ស្ងួត៕​​ ​​​​​​​

ចុច​អាន៖ មិន​ធម្មតា! ​ដើម​ឆ្នាំ​នេះ​ប្រាក់​ចំណេញ​របស់​ Facebook កើន​ឡើង​គុណ​នឹង​បី​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ wixtechs​​​​​​​

អត្ថបទពេញនិយម