រឿង​មិន​បាន​ការ​៤​យ៉ាង ដែល​នារី​ៗ​គួរ​ឈប់​ធ្វើ​ដាក់​គ្នា​បន្ត​ទៀត

  • 2016-04-29 14:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ស្រី​ចូលចិត្ត​កាច់​កុង​គ្នា។ នេះ​ជា​បញ្ហា​ដែល​គេ​មិន​សូវ​លើក​មក​និយាយ​ ប៉ុន្តែ​វា​ពិត​ជា​កើត​មាន​ច្រើន​ក្នុង​សង្គម។ ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​មិន​មែន​សំដៅ​លើ​មនុស្ស​ស្រី​គ្រប់​គ្នា​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​បែប​នេះ​ច្រើន​ គួរ​តែ​បញ្ឈប់។

 

១. ប្រើ​ពាក្យ​សម្ដី​វាយ​ប្រហារ​គ្នា

 

 

ភាគ​ច្រើន​គេ​ឃើញ​ថា ប្រសិន​មនុស្ស​ស្រី​​ម្នាក់​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​​ម្នាក់​ណា​​មួយ​ទៀត​ហើយ នាង​នឹង​ប្រើ​ពាក្យ​អសុរោះ ដាច់​សាច់​ហៅ​ឈ្មោះ​​នារី​ម្នាក់​នោះ។ វា​គួរ​តែ​បញ្ឈប់ ​ព្រោះ​ថា​ទី​មួយ​អ្នក​ដែល​យើង​ហៅ​នោះ មិន​អាក្រក់​​ដល់​ថ្នាក់​ត្រូវ​ប្រើ​ពាក្យ​ដូច្នោះ​ទេ ហើយ​ទី​ពីរ​វា​ហាក់​បង្ហាញ​ថា​យើង​ជា​មនុស្ស​មិន​​ទាន់​យល់​ការ ឬ​មនុស្ស​អាក្រក់​ជា​ដើម។ គួរ​ចាំ​ថា​ បើ​គ្មាន​អ្វី​ល្អ​ៗ​និយាយ អ្នក​គួរ​កុំ​និយាយ​អ្វី​ល្អ​ជាង។

 

២. និយាយ​អាក្រក់​ពី​​ក្រោយ​ខ្នង​គ្នា

 

 

ជា​ការ​ពិត​ នេះ​ជា​កំហុស​ដែល​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​ប្រព្រឹត្ត​យ៉ាង​ហោច​ម្ដង ក្នុង​មួយ​ជីវិត។ ប៉ុន្តែ​អ្វី​ដែល​អាក្រក់​បំផុត​គឺ​នៅ​ពេល​ដែល​​​មនុស្ស​និយាយ​ហែកហួរ​ពី​​មិត្ត​ខ្លួន​ឯង​ពី​ក្រោយ​ខ្នង។​ នេះ​មិន​មែន​ជា​មិត្តភាព​នោះ​ឡើយ ហើយ​ក៏​មិន​ដឹង​គួរ​ហៅ​ថា​ម៉េច​ដែរ មនុស្ស​ស្រី​គួរ​ខ្វល់ខ្វាយ​ពី​បញ្ហា​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​​ជាង​យក​ពេល​ទៅ​និយាយ​ពី​រឿងរ៉ាវ​​ផ្ទាល់​ខ្លួន​របស់​អ្នក​ដទៃ។

 

៣. ប្រកួត​ប្រជែង​គ្នា​ដើម្បី​តែ​ឈ្នះ

 

 

នារី​ៗ​តែង​ចូល​ចិត្ត​យក​ខ្លួន​ឯង​ទៅ​ប្រៀបធៀប​ជាមួយ​នារី​ដទៃ។ ប៉ុន្តែ​ត្រូវ​ដឹង​ថា អ្នក​មិន​មែន​រស់​ដើម្បី​ប្រកួត​ប្រជែង​នឹង​នរណា​ម្នាក់​ឡើយ។ អ្នក​ដើរ​លើ​ផ្លូវ​របស់​អ្នក គេ​ដើរ​លើ​ផ្លូវ​របស់​គេ។ ​ជំនួស​ឲ្យ​ការ​ប្រកួត កាច់​កុង​គ្នា ស្ត្រី​គួរ​តែ​ជួយ​​លើក​តម្កើង​គ្នា​ បំពេញ​ចន្លោះ​ខ្វះ​ខាត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ទើប​ប្រសើរ។​

 

៤. សម្លឹង​មុខ​គ្នា​​​ដោយ​ក្រសែភ្នែក​មិន​ល្អ

 

 

នារី​ៗ​ចូល​ចិត្ត​វាយ​តម្លៃ​គ្នា ហើយ​ក៏​បង្ហាញ​វា​ចេញ​មក​តាម​ក្រសែ​ភ្នែក។ ​តែ​ពួក​គេ​គួរ​តែ​ញញឹម​ដាក់​គ្នា​ឲ្យ​កាន់​តែ​ច្រើន​ទើប​ប្រសើរ។ បើ​សិន​ជា​មាន​មនុស្ស​ថ្មី​ណា​ម្នាក់​សម្លឹង​មក​អ្នក​​ក្នុង​ក្រសែ​ភ្នែក​មិន​ល្អ​ អ្នក​គួរ​ញញឹម​ដាក់​ពួក​គេ​វិញ នោះ​ទើប​រឿង​ល្អ​ៗ​អាច​កើត​មាន​បន្ត​ទៀត​។

 

សរុប​មក ស្ត្រី​គួរ​តែ​ធ្វើ​ល្អ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​កាន់​តែ​ច្រើន។ ត្រូវ​លើក​ស្ទួយ​គ្នា មិន​ត្រូវ​ជាន់​ពន្លិច​គ្នា​ឡើយ ដូច្នេះ​យើង​នឹង​អាច​រស់​នៅ​ដោយ​សន្តិភាព​និង​​កាន់​តែ​សប្បាយ​ចិត្ត។ ប្រិយមិត្ត​មាន​មតិ​យោបល់​បន្ថែម​ទៀត​ទេ ចំពោះ​បញ្ហា​រវាង​មនុស្ស​ស្រី​នឹង​មនុស្ស​ស្រី?

 

ចុចអាន៖សញ្ញា​​៨​យ៉ាង​​​ ​បញ្ជាក់​ថា​​មិត្ត​ប្រុស​​ចង់​រៀប​ការ​ជាមួយ​អ្នក​​

ចុចអាន៖កំហុស​​៧​យ៉ាង​​ឪពុក​ម្ដាយ​គួរ​បោះបង់ ​បើ​ចង់​ឲ្យ​កូន​ល្អ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ youqueen

អត្ថបទពេញនិយម