នាយករដ្ឋមន្ត្រីថៃ ប្រលេះឡេវអាវឲ្យមើលវត្ថុស័ក្ដិសិទ្ធិ ផ្អើលអ្នកកាសែត
- 2016-05-18 15:23:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីថៃ ប្រលេះឡេវអាវឲ្យមើលវត្ថុស័ក្ដិសិទ្ធិ ផ្អើលអ្នកកាសែត
ចន្លោះមិនឃើញ
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបង្ហាញវត្ថុស័ក្ដិសិទ្ធិយ៉ាងច្រើន ជាបន្តោងខ្សែករូបព្រះពុទ្ធនៅក្នុងអាវ អំឡុងកិច្ចសម្ភាសន៍ក្នុងសន្និសីទកាសែត នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក កាលពីថ្ងៃច័ន្ទ ។
ឧត្ដមសេនីយ៍ ប្រាយុទ្ធ បានប្រលេះឡេវអាវខ្លួនពេលដែលអ្នកយកព័ត៌មានម្នាក់បានសួរគាត់ថា តើពិតជាមានមន្ត្រីសង្ឃជាន់ខ្ពស់ក្នុងវត្ត Traimitr Withayaram បានឲ្យវត្ថុស័ក្ដិសិទ្ធិណាមួយមែនឬទេ ក្នុងអំឡុងពិធីបែបពុទ្ធសាសនាទទួលអគារមួយកន្លែង ខាងក្រោយអគារ Thai Khu Fah នៃវិមានរដ្ឋាភិបាល?
ភ្លាមៗនោះលោកបានឆ្លើយថាមានមែន និងបង្ហាញឲ្យឃើញបន្តោងខ្សែករូបព្រះពុទ្ធជាង ១០អង្គ នៅលើទ្រូង។ លោកបន្តថា "ខ្ញុំមានជាច្រើន និងមានរបស់ទាំងនេះជាយូរមកហើយ តាំងពីពេលខ្ញុំនៅជាទាហាន ហើយបន្តទទួលទុករហូតមក។ ប៉ុន្តែខ្ញុំមិនដែលរាប់វត្ថុស័ក្ដិសិទ្ធិការពារខ្លួនមានប៉ុន្មាននោះទេ"។
ពេលបង្ហាញឲ្យឃើញនៅមុខកាមេរ៉ាអ្នកកាសែត ធ្វើឲ្យពួកគេភ្ញាក់ផ្អើល និងលាន់មាត់យ៉ាងខ្លាំង៕
ចុចអាន៖ សៀវភៅថៃមានរូបតារាសិចជប៉ុន ត្រូវមន្ត្រីអប់រំប្រកាសប្រមូលមកវិញ
ចុចអាន៖ ជីវិតពិតយុវតីស្រុកស្រែម្នាក់ក្លាយជានារីរកស៊ីផ្លូវភេទនៅថៃ
ចុចអាន៖ ម៉ូដរ៉ូបកូនក្រមុំស្អាតៗ បង្ហាញដោយតារាល្បីថៃ Pinky
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Bangkokpost