YG ប្រកាសក្រុមថ្មីបន្ទាប់ពី 2NE1 រង្គោះរង្គើ
- 2016-05-18 18:33:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YG ប្រកាសក្រុមថ្មីបន្ទាប់ពី 2NE1 រង្គោះរង្គើ
ចន្លោះមិនឃើញ
តាមប្រភពមួយបានឲ្យដឹងថាក្រុមចម្រៀងស្រីថ្មីរបស់ផលិតកម្ម YG នឹងត្រៀមបង្ហាញមុខក្នុងពេលឆាប់ៗនេះហើយបន្ទាប់ពី 2NE1 កំពុងជួបបញ្ហា។
បើយោងទៅតាម OSEN News កាលពីថ្ងៃទី ១៧ឧសភា នេះបានឲ្យដឹងថាចាងហ្វាងផលិតកម្ម YG លោក Yan Hyun Suk កំពុងតែពិភាក្សាជាមួយនិងអ្នកដឹកនាំសម្ដែងដែលធ្លាប់ដឹកនាំបទចម្រៀងរបស់ក្រុម BIGBANG និង iKON អំពីគម្រោង MV ចម្រៀងរបស់ក្រុមចម្រៀងស្រីដែលត្រៀមបង្ហាញមុខក្នុងពេលឆាប់ៗនេះ។
ជុំវិញបញ្ហានេះផងដែរ YG បានបញ្ជាក់អះអាងថា "ក្រុមចម្រៀងស្រីថ្មីនោះគឺខាងយើងរៀបចំហើយអស់ហើយ គ្រាន់តែយើងមិនទាន់បានកំណត់ថ្ងៃជាក់លាក់ណាមួយសម្រាប់បង្ហាញពួកគេ"។
គួរបញ្ជាក់ផងដែរថាក្រុមចម្រៀងស្រីនេះបានចូលហ្វឹកហាត់នៅក្នុងផលិតកម្ម YG តាំងពីឆ្នាំ ២០១២ មកម្លេះហើយ YG បានសម្រេចចិត្តឲ្យចូលជាក្រុមនៅក្នុងឆ្នាំ ២០១៣៕
ប្រែសម្រួល៖ SAMEDY ប្រភព៖ allkpop