សំណើច​ខ្លី​ៗ៖ រឿង​​មូលហេតុ​សក់​ស្កូវ​

  • 2016-05-22 13:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង​តូច​ពូកែ​ឆ្ងល់​​ម្នាក់​ឈ្មោះ​​​នីឡា បាន​សួរ​ទៅ​កាន់​ម្ដាយ​របស់​នាង​ថា៖ "ម៉ាក់​ៗ​ ហេតុ​អី​បាន​ជា​​សក់​ម៉ាក់​​​ដូរ​ពណ៌​​ស​តិច​ៗ​ចឹង?

 

ម៉ាក់​របស់​នីឡា បាន​និយាយ​​​ជា​ការ​ប្រៀន​ប្រដៅ​អប់​រំ​កូន​ថា៖ "គឺ​ដោយ​សារ​តែ​កូន​តូច​​ច្រមក់​ឯង​ហ្នឹង​ណា! បើ​កូន​ក្បាល​ខូច​ប៉ិន​ង៉ិកង៉ក់​ ​មិន​ព្រម​​ស្ដាប់​​ម៉ាក់​នោះ​ សក់​ម៉ាក់​នឹង​ប្រែ​ពណ៌​​ជា​ពណ៌​ស​ម្ដង​មួយ​ៗ​ ​មិន​​ស្អាត​ដូច​ពី​មុន​ទេ!"

 

មិន​បង្អង់​ នីឡា​​ក៏​បាន​តប​ទៅ​ម៉ាក់​របស់​ខ្លួន​ថា៖ "អូហ! អូន​ដឹង​ហើយ​ថា​ ថី​បាន​ម៉ាក់​យាយ​​មាន​សក់​ស​ស្គុះ​​ពេញ​ក្បាល!"

 

 

ចុចអាន៖  សំណើច​ខ្លី​ៗ៖ ផ្ញើ​អ៊ីមែល​ច្រឡំ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ academictips​​​​