ពិធីដង្ហែព្រះបរមសារីរិកធាតុ ចំថ្ងៃវិសាខបូជា ធ្វើឡើងកាលពីព្រឹកមិញនេះ
- 2016-05-20 18:11:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីដង្ហែព្រះបរមសារីរិកធាតុ ចំថ្ងៃវិសាខបូជា ធ្វើឡើងកាលពីព្រឹកមិញនេះ
ចន្លោះមិនឃើញ
ពិធីដង្ហែព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធជាអម្ចាស់បរមគ្រូនៃយើង ពីព្រះបរមរាជវាំង ទៅតម្កល់ទុកនៅព្រះមហាសក្យមុនីចេតីយ៍នាកំពូលភ្នំអដ្ឋរស្ស(ភ្នំឧត្ដុង្គ) ចំថ្ងៃវិសាខបូជា បានប្រព្រឹត្តទៅតាមការគ្រោងទុកកាលពីព្រឹកមិញនេះ។
ពិធីដង្ហែបានចាប់ផ្ដើមចេញពីព្រះបរមរាជវាំង តាមផ្លូវមហាវិថីព្រះនរោត្តម វិថីព្រះអង្គឌួង មហាវិថីព្រះមុន្នីវង្ស ឆ្លងឆ្លងស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៦ ឆ្លងស្ពានព្រែកតាមាក់ និងស្ពានព្រែកក្ដាម ឆ្ពោះទៅកាន់ព្រះមហាសក្យមុនីចេតីយ៍ភ្នំអដ្ឋរស្ស(ភ្នំឧត្ដុង្គ)។ នៅទីនោះក៏មានពិធីរាប់បាត្រដោយចូលរួមពីពុទ្ធសាសនិកជនជាច្រើនរូបផងដែរ។
វិសាខបូជាឬពិសាខបូជា ជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថាមានសារសំខាន់បំផុតមួយក្នុង ចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា។ បុណ្យនេះតែងប្រារព្ធឡើងក្នុងថ្ងៃ ១៥កើត ខែពិសាខ ដើម្បីរំឭកដល់ថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូតចាកឧទរមាតា ជាថ្ងៃដែលទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ និងជាថ្ងៃដែលទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន៕
ចុចអាន៖ វិសាខបូជា មានឥទ្ធិពលធំជាងហែអ្នកតាចិន និងបុណ្យនានានៅកម្ពុជា អត្ថបទ៖ គង់ វិសាល រូបភាព៖ កឹម គុណវឌ្ឍន៍