យកលុយ១០ដុល្លារ ទិញសណ្ដែកដីលក់ ក៏អាចក្លាយជាអ្នកមានដែរ បើ...
- 2016-05-26 16:15:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យកលុយ១០ដុល្លារ ទិញសណ្ដែកដីលក់ ក៏អាចក្លាយជាអ្នកមានដែរ បើ...
ចន្លោះមិនឃើញ
"លុយ១០ដុល្លារ ទិញសណ្ដែកដីមករែកលក់ ក៏ជាសហគ្រិនដែរ ហើយក៏អាចធ្វើឲ្យខ្លួនឯងក្លាយជាអ្នកមានដែរ បើចេះប្រើប្រាស់បានត្រឹមត្រូវ”។ សម្ដីរបស់លោក គួច សុខលី។
បុគ្គលជោគជ័យក្នុងវិស័យជំនួញរូបនេះ បានលើកឡើងយ៉ាងដូច្នេះ គឺដើម្បីឆ្លើយតបនឹងបុគ្គលមួយចំនួនដែលតែងគិតថា ទាល់តែមានដើមទុនច្រើន ទើបអាចរកស៊ីកើត។ ជាក់ស្ដែងលោក សុខលី និងដៃគូម្នាក់ទៀត បានចាប់រកស៊ីដំបូង ក្នុងដើមទុនតែ ៥០០ ដុល្លារប៉ុណ្ណោះក្នុងម្នាក់។
នាយកប្រតិបត្តិ នៃក្រុមហ៊ុន CBM cooperation រូបនេះ បានបញ្ជាក់ទៀតថា កុំឲ្យគំនិតអវិជ្ជមាននេះ មកធ្វើជាកត្តារាំងស្ទះចិត្ត ចំពោះការបើកអាជីវកម្ម របស់អ្នកឱ្យសោះ។
អ្នកជំនួញល្បីមានកម្រិតវប្បធម៌ត្រឹមថ្នាក់ទី៧នេះ បន្តថា អ្នករកស៊ីអាចចំណេញ ១ ម៉ឺនដុល្លារក្នុងមួយខែ ប៉ុន្តែក៏អាចខាតវិញ ១ម៉ឺន ក្នុង១ខែដែរ ដូច្នេះបើយុវជនណា មានគំនិតចង់បង្កើតអាជីវកម្មដោយខ្លួនឯង ត្រូវសួរខ្លួនឯងសិនថា តើហ៊ានប្រកួតប្រជែងជាមួយអ្នកដទៃ និងខ្លួនឯងដែរឬទេ។
ចំណុចសំខាន់មួយគឺ មនុស្សជោគជ័យជាច្រើននៅលើពិភពលោក តែងតែចូលចិត្តអ្វីប្លែកៗខុសពីអ្នកដទៃ ហើយពីដំបូងមនុស្សភាគច្រើននិយាយថាពួកគេឆ្កួត ប៉ុន្តែក្រោយមកទើបគេទទួលស្គាល់ថា ជោគជ័យរបស់ពួកគាត់ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ពួកគាត់ ដែលគេនឹកស្មានមិនដល់។
លោកបន្ថែមថា៖ "ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ចាំបាច់ត្រូវប្រឹងឲ្យអស់ពីលទ្ធភាព ហើយផ្ដោតទៅលើអ្វីដែលអ្នកចង់ធ្វើ"៕
ចុចអាន៖ ២ ចំណុច ជាប្រភពទ្រព្យមិនចេះរីងស្ងួត
ចុចអាន៖ ជី សិលា៖ “ដឹងពីទំនោរអនាគត ដើម្បីក្លាយជាអ្នកជំនួញជោគជ័យ”
អត្ថបទ៖ អ៊ុំ សុភក្តិ