Prius ស៊េរី​ ២០១៦ ​​ជា​ឡាន​ Hybrid ស៊ីសាំង​តិច​ជាង​គេ​បំផុត​

  • 2016-05-27 16:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Consumer Reports អង្គភាព​ជំនាញ​ខាង​តេស្ត​គ្រឿង​អេឡិចត្រូនិក​ ​បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​ដោយ​លើក​ឡើង​ថា​ Toyota Prius ស៊េរី​ ២០១៦ ជា​រថយន្ត​ប្រភេទ​ Hybrid ស៊ី​សាំង​តិច​ជាង​គេ​បំផុត​ ក្នុង​ចំណោម​រថយន្ត​ដែល​​​បាន​តេស្ត​កន្លង​មក។

 

 

បើ​តាម​ការ​វាស់​ស្ទង់​របស់​អង្គភាព​ខាង​លើ​បង្ហាញ​ថា​ Prius ស៊េរី​ថ្មី​នេះ​អាច​​​បើកបរ​បាន​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​ ដោយ​ចំណាយ​ប្រេង​ឥន្ធនៈ​អស់​ត្រឹម​ ៤,៥២ ​លីត្រ​ប៉ុណ្ណោះ។ បើ​ប្រៀប​នឹង​​​កំណត់​ត្រា​​ចាស់​ ដែល​កាន់​កាប់​ដោយ​ Toyota Insight គឺ​ចំណាយ​ប្រេង​អស់​ ៤,៦១ លីត្រ​ លើ​ចម្ងាយ​ផ្លូវ​ ១០០​ គ.ម។

 

​Consumer Reports បាន​កត់​សម្គាល់​ដែរ​ថា​ក្រៅ​ពី​ស៊ីសាំង​តិច​​ហើយ​ រថយន្ត​នេះ​ក៏​មាន​ការ​កែ​សម្រួល​ឲ្យ​ប្រសើរ​ឡើង​លើ​ រូបរាង​ ប្រព័ន្ធ​សុវត្ថិភាព​ និង​កាន់​តែ​ងាយ​ស្រួល​បើក​បរ៕​ ​ ចុច​អាន៖ រថភ្លើង​ល្បឿន​ ១ ២០០​គ.ម/ម៉​ នឹង​មាន​រូប​រាង​ខាង​ក្នុង​បែប​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖​ Engadget​​​​​

អត្ថបទថ្មី