តារា​​​ហូលីវូដ Eva Longoria មក​ក្រេប​ទឹក​ឃ្មុំ​នៅ​កម្ពុជា ស្រាប់​តែ​មាន​រឿង​ភ័ន្តច្រឡំ

  • 2016-05-31 21:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​សម្ដែង​និង​អ្នក​ដឹកនាំ​រឿង​អាមេរិក Eva Longoria​និង​ស្វាមី José Bastón បាន​មក​ក្រេប​ទឹក​ឃ្មុំ​នៅ​​​ប្រទេស​កម្ពុជា បន្ទាប់​​ពី​​រៀប​មង្គលការ​​កាល​ពី​សប្ដាហ៍​មុន​​ដែល​រៀបចំ​នៅ​ប្រទេស​ម៉ិកស៊ីកូ។

 

 

 

Eva​ វ័យ​​៤១​បាន​​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​លើ​បណ្ដាញ​សង្គម​​​ដែល​ថត​នៅ​ប្រាសាទ​ធំៗ​របស់​ប្រទេស​កម្ពុជាដូចជា​​ប្រាសាទ​អង្គរវត្ត​និង​តាព្រហ្ម។ បើ​តាម​រូប​មួយ​សន្លឹក​ដែល​ Evaបង្ហោះ​ក្នុង instagram​កាល​ពី​ម្សិលមិញ​​នៅ​ក្នុង​តំបន់​ប្រាសាទ​តាព្រហ្ម​អាច​បញ្ជាក់​បាន​ថា​ នាង​ទើប​តែ​មក​ប្រទេស​កម្ពុជា​ថ្មី​ៗ​នេះ​ទេ។

 

ភ្ជាប់​ជាមួយ​រូប​ Longoria មិន​​បាន​សរសេរ​រៀបរាប់​​​​និង​ប្រាប់​ពី​កន្លែង​ដែល​ខ្លួន​ថត​នោះ​ទេ គ្រាន់​តែ​សរសេរ​"evalongoria#Honeymoon ❤️❤️❤️” តែ​ប៉ុណ្ណោះ។ Eva Longoria ជា​តារា​ល្បី​ម្នាក់​ដែរ​នៅ​អាមេរិក​ ជាក់​ស្ដែង​​ក្នុង​មង្គលការ​ រ៉ូប​ដែល​នាង​ស្លៀក​​ច្នៃ​ដោយ​​​​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​គឺ​អ្នក​ច្នៃ​ម៉ូដ​ល្បី Victoria Beckham ហើយ​រឿង​ដែល​​នាង​ធ្លាប់​សម្ដែង​មាន "John Wick”,​”Low Riders”​និង​"Frontera”​ជា​ដើម។

 

ដោយ​ឡែក​មាន​ Facebook Page ​ក្លែងក្លាយ​មួយ​ឈ្មោះ​ថា Eva Longoria - France បាន​បង្ហោះ​រូបថត​របស់​តារា​រូប​នេះ​មក​លេង​នៅ​តំបន់​អង្គរ​ប៉ុន្តែ​បែរ​ជា​សរសេរ Caption ថា​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ទៅ​វិញ។ គួរ​បញ្ជាក់​ថា Page នេះ​មិន​មែន​ជា​ Page ផ្លូវ​ការ​​របស់ Eva នោះ​ឡើយ​ដោយ​មុន​បង្ហោះ​រូប​នេះ Page នេះ​មាន​អ្នក​ Like មិនបាន ១ពាន់​នាក់​ទេ​ ប៉ុន្តែ​បន្ទាប់​ពី​មានការ​ Like និង Share រូបនេះ​ច្រើន ចំនួន Like លើ Page ក៏​កើន​ឡើង​យ៉ាង​រហ័ស។ Facebook ពិត​ប្រាកដ​របស់​តារា​រូប​នេះ​​គឺ​មាន​ឈ្មោះ​ថា Eva Longoria Baston ដែល​មាន​អ្នក Like ជាង​៥លាន​នាក់ និង​មិនមាន​បង្ហោះ​រូប​ថត​ដំណើរកម្សាន្ត​របស់​នាង​នៅ​ប្រទេស​កម្ពុជា​ឡើយ ៕

 

 

 

 

 

 

ចុចអាន៖Victoria និង David Beckhams កំពុងត្រៀម​យក​កូន​ទី​៥?

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ hellomagazine/ IG Eva Longoria

​​

អត្ថបទពេញនិយម