Homepage ថ្មី​របស់​ Apple ឧទ្ទិស​ដល់​ស្ដេច​ប្រដាល់​ Muhammad Ali

  • 2016-06-06 15:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Apple ទើប​អាប់ដេត​ Homepage ​នៃ​វិបសាយ​​របស់​ខ្លួន​ដោយ​បង្ហាញ​នូវ​ការ​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ស្ដេច​ប្រដាល់​ Muhammad Ali ដែល​បាន​លា​ចាកលោក​កាល​ពី​ថ្ងៃ​​សុក្រ​ សប្ដាហ៍​កន្លង​ទៅ។

 

 

​​​ការ​ឧទ្ទិស​នេះ​មាន​ភ្ជាប់​នូវ​សម្រង់​សម្ដី​​ដ៏​មាន​ន័យ​មួយ​ឃ្លា​របស់​ស្ដេច​ប្រដាល់​ ៖ "The man who has no imagination has no wings" ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​ ៖ "បុរស​ដែល​គ្មាន​ការ​ស្រមើ​ស្រមៃ​ ប្រៀប​ដូច​ជា​​បក្សី​​ឥត​ស្លាប"។

 

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​បាន​ក្លាយ​ជា​អ្នក​គាំទ្រ​ដ៏​យូរ​អង្វែង​មួយ​របស់​ស្ដេច​ប្រដាល់​ Muhammad Ali ដោយ​កាល​ពី​ឆ្នាំ​ ១៩៩៧ ធ្លាប់​បាន​បង្ហាញ​វត្តមាន​របស់​ស្ដេច​ប្រដាល់​រូប​នេះ​ក្នុង​​វីដេអូ​ផ្សព្វផ្សាយ "Think Different” ​របស់​ខ្លួន៕

 

ចុចអាន៖ Facebook បង្ហាញ​ផែនការ​​ នៅ​ពេល​​ Mark Zuckerberg ​ចេញ​ពី​តំណែង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ MacRumors​​​​​​​​​