អស្ចារ្យ! តារាអាស៊ីម្នាក់ ជាប់ជាស្រីស្អាតលេខ២ លើលោកឆ្នាំ២០១៤
- 2014-10-29 21:38:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! តារាអាស៊ីម្នាក់ ជាប់ជាស្រីស្អាតលេខ២ លើលោកឆ្នាំ២០១៤
ចន្លោះមិនឃើញ
នាង Clara Lee ដែលជាតារាសម្ដែង និងម៉ូដែលរបស់កូរ៉េខាងត្បូង បានឆក់យកតំណែងលេខ២ ជាស្រីស្អាតបំផុតក្នុងឆ្នាំ២០១៤ តាមការចេញផ្សាយរបស់ទស្សនាវដ្ដី Mode Lifestyle នៃសហរដ្ឋអាមេរិក ។
ចំណាត់ថ្នាក់លេខមួយបានធ្លាក់ទៅតារាម៉ូដែល Tania Marie Caringi របស់អាមេរិក។ ចំណែកឯ ស្រីស្អាត ៨នាក់ទៀតដែលតាមពីក្រោយតារាម៉ូដែលអាស៊ី សុទ្ធសឹងតែជាតារាចម្រៀង និងតារាសម្ដែងដ៏ល្បីរបស់សហរដ្ឋអាមេរិក។
ចំណាត់ថ្នាក់ស្រីស្អាតជាងគេ ១០នាក់ប្រចាំឆ្នាំ២០១៤មាន៖
១. Tania Marie Caringi
២. Clara Lee
៣. Cristina Maria Saracut
៤. Jessica Alba
៥. Alessandra Ambrosio
៦. Scarlett Johansson
៧. Beyonce
៨. Candice Swanepoel
៩. Adriana Lima
១០. Angelina Jolie
ទស្សនាវដ្ដី Mode Lifestyle បានបញ្ជាក់ថា Clara ដែលជាតារាម៉ូដែលអាស៊ីគ្របមុខដំបូងគេរបស់ខ្លួន មានមុខមាត់ទាក់ទាញ និងបុគ្គលិកលក្ខណៈល្អ។ ការសម្ដែងរបស់នាងនៅក្នុងខ្សែភាពយន្តកូរ៉េ ការបង្ហាញម៉ូដ និងការច្រៀង បានទាក់ទាញចំណាប់អារម្មណ៍គណៈកម្មការនៅសហរដ្ឋអាមេរិក និងធ្វើឲ្យនាងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមស្រីស្អាតបំផុតប្រចាំឆ្នាំ២០១៤។
តារាសម្ដែងវ័យ ២៨ឆ្នាំ Clara គឺជាប្អូនស្រីរបស់ Lee Seung-kyu ដែលជាអតីតសមាជិកក្រុមតន្ត្រី Koreana។ ប្រលូកនៅក្នុងវិស័យសិល្បៈដំបូង នាងបានដាក់ឈ្មោះថា Lee Sung Min ក្នុងឆ្នាំ២០០៥ ក្រោយមកក៏ប្ដូរដាក់ឈ្មោះថា Clara ក្នុងឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន៕
សូមទស្សនាវីដេអូតារាម៉ូដែលស្រីស្រស់ Clara Lee ថតនាពេលកន្លងមក៖
http://youtu.be/g3Ea9V8nHnE
ចុចអាន៖ ស្រីស្អាត Clara បង្ហាញឈុតក្នុងតែពីរឈុត ប្រុសៗមើលស្ទើរឈាមច្រមុះ
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ modelifestylemagazine