យន្តហោះ​​ថៃ​មួយ​គ្រឿង​ចុះ​ចត​ភ្លាម​ៗ បន្ទាប់​ពី​​ឃើញ​​មាន​ប្រេះ​បែក​កញ្ចក់​កន្លែងអ្នកបើក

  • 2016-06-18 16:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​​​មួយ​គ្រឿង​របស់​ប្រទេស​ថៃ​​​​​បាន​​ចុះ​ចត​​​​បន្ទាន់​ភ្លាម​ៗ​ បន្ទាប់​ពី​ចេញ​ដំណើរ​បាន​ត្រឹម​តែ​៣០​នាទី។

 

 

តាម​សារព័ត៌មាន Bangkok Coconuts ជើង​ហោះ​ហើរ Nok Air ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ពី​ខេត្ត​​ រ៉ាណុង ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ទៅ​កាន់​ទី​ក្រុង​បាងកក​បាន​ចុះ​ចត​ភ្លាម​ៗនៅ​ក្នុង​ព្រលាន​យន្តហោះ​ Chumphon កាល​ពី​ព្រឹក​ថ្ងៃ​​ស្រុក​ម្សិលមិញ ​​​បន្ទាប់​ពី​ភីឡុត​​​រក​ឃើញ​​​ថា​មាន​ប្រេះបែក​កញ្ចក់​​​​ខាង​មុខ​នៃ​​​​កន្លែង​​អ្នក​បើក​បរ​យន្តហោះ។

 

មក​ទល់​ពេល​នេះ​ ​មូល​ហេតុ​នៃ​ការ​ប្រេះ​បែក​កញ្ចក់​​​យន្តហោះ​នោះ​ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​​​ពី​​អ្នក​ជំនាញនៅឡើយ។ ​​ បន្ទាប់​ពី​​ការ​ប្រកាស​អាសន្ន​​របស់កាពីតែនជើង​ហោះ​ហើរ​ខាង​លើ អ្នក​ដំណើរ​​​ក្នុង​យន្តហោះ​ ចំនួន​៦២​នាក់ត្រូវ​បាន​ផ្ទេរ​ទៅ​ជិះ​​ក្នុង​យន្តហោះ​មួយ​គ្រឿង​ទៀត​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែជើងហោះហើរនេះត្រូវបាន​ពន្យារ​ពេល​​​​​ប្រហែល​​ពីរ​ម៉ោង៕

 

ចុចអាន៖  យន្តហោះ​​យោធា​វៀតណាម​បាត់​ខ្លួន ពេល​​ស្វែង​រក​យន្តហោះ​​​បាត់​ខ្លួន​មួយ​គ្រឿង​ទៀត​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ bangkokcoconuts