យន្តហោះ​​យោធា​វៀតណាម​បាត់​ខ្លួន ពេល​​ស្វែង​រក​យន្តហោះ​​​បាត់​ខ្លួន​មួយ​គ្រឿង​ទៀត​

  • 2016-06-17 16:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចុះ​ផ្សាយ​របស់ ​សារព័ត៌មាន Thanhnien News យន្តហោះ​​​​​​​​​​​​​​​​​​យោធា​​​​មួយ​គ្រឿង​​របស់​​វៀតណាម​បាន​បាត់​ខ្លួន​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​​​​​​​ បន្ទាប់​ពី​​​ធ្វើ​ប្រតិបត្តិការ​​​​ស្វែង​រក​យន្តហោះ​​យោធា​​មួយ​​ទៀត​​ដែល​បាន​បាត់​​ដំណឹង​សូន្យ​ឈឹង​​​​​​​ ​រំលង​គ្នា​កាល​ពី​​បី​ថ្ងៃ​មុន។

 

 

តាម​​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​យោធា​វៀតណាម យន្តហោះ​ធុន​ CASA C212 មាន​​ដឹក​​មនុស្ស​ចំនួន​៩​នាក់ បាន​បាត់​​​​សញ្ញា​ពី​រ៉ាដា​​​នៅ​ភាគ​ខាងជើង​នៃ​​ ខេត្ត​ Hai Phong នា​ថ្ងៃ​រសៀល​​ម៉ោង​ក្នុង​ប្រទេស​។

 

យន្តហោះ​​ខាង​លើ បាន​​ចូល​រួម​ប្រតិបត្តិការ​​​​ជា​មួយ​​មនុស្ស​ជា​​ច្រើន​ពាន់​នាក់ ដើម្បី​ស្វែង​រក យន្តហោះ​យោធា​​​ធុន Sukhoi SU-30 MK2 ដែល​បាន​បាត់​ខ្លួន​​ កាល​ពី​​អង្គារ​កន្លង​ទៅ​នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​​ ភាគ​កណ្ដាល​របស់​​ប្រទេស ដែល​​​​​​ក្នុង​នោះ​មាន​អ្នក​បើក​​យន្តហោះ​​​​​ពីរ​នាក់។ ​

 

​​​យ៉ាង​ណា​ក្ដី អ្នក​បើក​បរ​ក្នុង​យន្តហោះ Sukhoi SU-30 MK2 ម្នាក់​​ត្រូវ​​គេ​​ប្រទះ​​ឃើញ​នៅ​​ក្នុង​សមុទ្រ​​​​​​និង​ជួយ​​សង្គ្រោះ​​​ជីវិត​​​បាន​ហើយ​​​កាល​ពី​ថ្ងៃ​ពុធ​។ ចំណែក​ កង​ទ័ព​​ជើង​អាកាស ឆ្មាំ​សមុទ្រ រួម​ទាំង​អ្នក​នេសាទ និង​ក្រុម​សង្គ្រោះ​ជា​ច្រើន​ មក​ទល់​ពេល​នេះ​កំពុង​ស្វែង​រក​​យន្តហោះ​ទាំង​ពីរ​គ្រឿង​​ និង​អ្នក​បាត់​ខ្លួន​ផ្សេង​ៗ​​ទៀត​​៕

 

 

ចុចអាន៖ ហ្វេសបុក​គំរាម​ប្ដឹង​ភោជនីយដ្ឋាន​មួយ​នៅ​វៀតណាម​

 

ប្រែ​​សម្រួល៖ មាន រតនា ប្រភព៖ thanhniennews, tuoitrenews

​​​​​​​​​​ ​​​​

អត្ថបទពេញនិយម