៧​បទ​​របស់​ Grimmie អតីត​​​បេក្ខជន​ The Voice ត្រូវ​គេ​បាញ់​សម្លាប់ មើល​ហើយ​​គួរ​ឲ្យ​ស្ដាយ​

  • 2016-06-19 17:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នាង ​Christina Grimmie មាន​អាយុ ២២ឆ្នាំ​ ​ជា​​អតីត​​​បេក្ខនារី​​ ​The Voice America ​​ ​ចំណាត់​ថ្នាក់​​លេខ​​​៣​​ រដូវ​កាល​ទី​​៦​​ ឆ្នាំ​​២០១៤​ ​ត្រូវ​បាន​ជន​​ល្មើស​​បាញ់​សម្លាប់​​​​​នៅ​​​​រដ្ឋ​​ Florida សហរដ្ឋ​អាមេរិក​ កាល​ពី​យប់​​​​ម៉ោង​​ ១០:៤៥​​ ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ខណៈ​​​កំពុង​​​ចុះ​ហត្ថលេខា​​​ឲ្យ​អ្នក​គាំទ្រ​ ក្រោយ​​​ចប់​​ពិធី​ប្រគំ​តន្ត្រី​មួយ​។ បន្ទាប់​​​ពី​ខ្មាន់​​កាំភ្លើង​ ចូល​ទៅ​ជិត​បាញ់​នាង​ចំនួន​ ៥គ្រាប់​​​ បុរស​នោះ​បាន​បាញ​សម្លាប់​​ខ្លួន​​តាម​ក្រោយ។​​​

 

ងាក​មក​មើល​ កាល​កំពុង​​​ប្រឡង​វិញ​​​​​​​​​​​​​​ ​Christina Grimmie​ ទទួល​​​ការ​ចាប់​អារម្មណ៍​​​ ​និង​បោះ​ឆ្នោត​គាំទ្រ​​​ច្រើន​ពី​ទស្សនិកជន​ ​​ដោយ​សារ​តែ​សំឡេង​​ស្រែក​ច្រៀង​​​​ដ៏​ពីរោះ​ ​ដង្ហើម​វែង​​​ៗ​​ពី​ធម្មជាតិ​ ​​ទើប​​នាង​​​តែង​តែ​​ជ្រើស​រើស​​បទ​ស្រែក​​​​​​ស្ទើរ​គ្រប់​វគ្គ​មក​ប្រកួត​។ ចង់​ដឹង​ថា ​​បទ​ចម្រៀង​​​នាង​​​យក​មក​ប្រកួត​​​កាល​ឆ្នាំ ២០១៤ ស្រែក​ប៉ុនណា ពីរោះ​ប៉ុនណា​ សូម​ទស្សនា​វីដេអូ​​​ ដែល​ទទួល​​ការ​គាំ​ទ្រ​ខ្លាំង​​ខាង​ក្រោម៖

 

បទ «Wrecking Ball» វគ្គ Blind Auditions

 

បទ «Apologize»

 

បទ «Dark Horse»

 

បទ «Can't Help Falling in Love »

 

បទ «With Love»

 

បទ «Counting Stars» 

 

បទ «Some Nights »

 

ចុចអាន៖ ប្រភព​មួយ​ទម្លាយ​រឿង​​ពីក្រោយ​រវាង​ Christina Grimmie ​និង​ជន​ដៃដល់

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ Youtube ​​​​​