បុរស​ម្នាក់​បាន​ស្លាប់​និង​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ បន្ទាប់​​ពី​មើល​ "​The Conjuring 2”

  • 2016-06-20 16:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​៦៥​ឆ្នាំ​ម្នាក់​ ត្រូវ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​នៅ​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​បាន​ដួល​សន្លប់​អំឡុង​​ពេល​ទស្សនា​វគ្គ​រន្ធត់​នៃ​ភាពយន្ត​ខ្មោច​ "​The Conjuring 2”។ នេះ​បើ​តាម metro។

 

 

បុរស​​​​ចំណាស់​រូប​នេះ​បាន​ទៅ​មើល​រឿង​ខាងលើ​នៅ​ក្នុង​រោងកុន​ឈ្មោះ Sri Balasubramaniar រដ្ឋ Tamil Nadu នៃ​ប្រទេស​ឥណ្ឌា​ជាមួយ​មិត្តភ័ក្ដិ។ ដោយ​សារ​តែ​រឿង​នេះ​មាន​ឈុត​បន្លាច​ច្រើន ពេល​នោះ​​បុរស​​ដែល​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​​​មាន​អាការៈ​ចុក​ទ្រូង​ ហើយ​ដួល​សន្លប់​តែម្ដង។

 

​​​ភ្លាម​​ៗ​នោះ បុរស​ខាងលើ​ត្រូវ​បាន​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ក្នុង​រដ្ឋ Tamil Nadu យ៉ាង​ប្រញាប់​ប្រញាល់ ប៉ុន្តែ​ជា​អកុសល​​គេ​បាន​បាត់បង់​ជីវិត​នៅ​ទៅ​នោះ​។ យ៉ាងណាក្ដី​រឿង​ចម្លែក​មួយ​ទៀត​ក៏​បាន​កើតឡើង បន្ទាប់​ពី​គេ​នាំ​សាកសព​​ទៅ​ធ្វើ​កោសល្យវិច័យ ស្រាប់​តែ​សព​រួម​ទាំង​មិត្តភ័ក្ដិ​ដែល​ទៅ​ជាមួយ​​​​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង។ យោង​តាម Times of India ។

 

 

បច្ចុប្បន្ន ប៉ូលិស​ក្នុង​​តាម​ស្វែងរក​​ខ្លួន​ប្រាណ​របស់​សព​រួម​ទាំង​មិត្តភ័ក្ដិ ហើយ​ពួក​​គេ​ក៏​ព្យាយាម​សាកសួរ​​អ្នក​បើកឡាន​ក៏​ដូច​ជា​ម្ចាស់​ផ្ទះ​សំណាក់​ផ្សេង​ៗ ដើម្បី​កំណត់​​ពី​អត្តសញ្ញាណ​បុរស​វ័យ​​៦៥​ឆ្នាំ​ដែល​បាន​ស្លាប់​នេះ៕

 

 

ចុចអាន៖អ្នក​ថែ​អ្នក​ជំងឺ​ភ័យ​មិន​ស្ទើរ​ ដោយ​សារ​ការ​បន្លាច​តាម​រឿង​​ “CONJURING 2”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ metro