ម្ចាស់​ពាន The Voice U.S រដូវ​កាល​ទី​៩ ចូល​រោងការ​ជាមួយ​មិត្ត​ស្រី​ហើយ

  • 2016-06-27 21:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jordan Smith ម្ចាស់​ជយលាភី​ប្រឡង​ចម្រៀង The Voiceអាមេរិក​រដូវ​កាល​ទី​៩​ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​មិត្ត​ស្រី​ Kristen Denny ​កាល​ពី​ថ្ងៃ​សៅរ៍​​ក្នុង​រដ្ឋ Kentucky សហរដ្ឋអាមេរិក។

 

 

​​Denny បាន​ប្រកាស​ព័ត៌មាន​ដ៏​រំភើប​នេះ​នៅ​លើ​បណ្ដាញ​សង្គម Instagram របស់​ខ្លួន ដោយ​បង្ហោះ​រូប​ថើប​មាត់​គ្នា​ជាមួយ​ស្វាមី​នៅ​ក្នុង​វិហារ​នៃ​ថ្ងៃ​រៀបការ ភ្ជាប់​ជាមួយ​ពាក្យ​មួយ​ឃ្លា​ថា "ថ្ងៃ​ដ៏​ពិសេស​បំផុត"។

 

Jordan បាន​ភ្ជាប់​ពាក្យ​ជាមួយ Denny ក្នុង​​រយៈពេល​ដ៏​ខ្លី បន្ទាប់​ពី​គេ​បាន​ឈ្នះ​ពានThe Voice។ គិត​មក​ដល់​ថ្ងៃ​រៀប​ការ អ្នក​ទាំង​ពីរ​បាន​ស្រឡាញ់​គ្នា​៤​ឆ្នាំ​មក​ហើយ។ មុន​​ថ្ងៃ​រៀបការ Jordanនិង Dennyបាន​ប្រាប់​ទស្សនាវដ្ដី Peopleថា​៖​​ដំណើរ​ស្នេហ៍​​ដ៏​វែង​ពិត​ជា​ពិសេស ពួក​យើង​មិន​អាច​រង់​ចាំ​ថ្ងៃ​រៀបការ​ដ៏​ពិសេស​នេះ​បាន​ទេ។ មង្គលការ​​​នេះ​បាន​រំឭកអនុស្សាវរីយ៍​​ពួក​យើង​  ចាប់​ផ្ដើម​ពី​មិត្តភ័ក្ដិ​ដ៏​ល្អ​ដែល​មាន​ចរិត​ឡប់​ៗ​ដូចគ្នា និង​បាន​ធ្លាក់​ចូល​អន្លង់​ស្នេហ៍"៕

 

 

ចុចអាន៖ពេលនេះ The Voice U.S រដូវ​កាលទី​៩ ​រក​ឃើញ​ម្ចាស់​ពានរង្វាន់​ហើយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  nydailynews

អត្ថបទពេញនិយម