ប្រុស​ៗ​ខ្សឹប​​​​​ពី​មូលហេតុ​​សង្វាត​​តែ​​ស៊េរី​​​ស្រី​ស្អាត​

  • 2014-10-30 16:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិត​គេ​ដឹង​ជា​ទូទៅ​ថា​ បុរស​ មិន​ថា​សង្ហា​ ឬ​មិន​សង្ហា​ទេ​ ចូល​ចិត្ត​ស្រលាញ់​តែ​ស្រី​ស្អាត​ ក្ដី​ ប៉ុន្តែ​អ្នក​ខ្លះ​​មិន​ទាន់​ដឹង​ពី​អារម្មណ៍​ពិត​របស់​មនុស្ស​ប្រុស​នៅ​ ឡើយ​ទេ។​​​ ហេតុ​អ្វី​ប្រុស​ៗ​​​ចង់​បាន​តែ​ស្រី​ស្អាត? ​បើ​អីចឹង​តោះ​ទៅ​ ស្ដាប់​​​​មូលហេតុ​របស់​យុវវ័យ​ ​ថា​ម៉េច​ក៏​​ប្រុស​ៗ​ម្នាក់​សង្វាត​តែ​​​​ស្រី​ស្អាត​ខាង​?

 

សភាវគតិ​របស់​មនុស្ស

 

និស្សិត​សាកល​ វិទ្យាល័យ​សុខាភិបាល​ លោក​ ហោ ស៊ីវឡុង​ អាយុ​២៤​ឆ្នាំ​ បាន​សញ្ជឹង​គិត​បន្តិច​ ទើប​និយាយ​ថា៖ “វា​អាច​ជា​សភាវគតិ​របស់​មនុស្ស​ប្រុស ​ដែល​ចូល​ចិត្ត​ចង់​បាន​តែ​របស់​ល្អ។ធម្មតា​របស់​ល្អ​តែង​តែ​ត្រូវ​ប៉ាន់​ មាន​គេ​ចូលចិត្ត។​ តែ​វា​អាច​ទាក់​ទង​នឹង​អារម្មណ៍ ​ចំណង់ចំណូលចិត្ត​របស់​បុរស​ ដែល​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត [នារី​នោះ​ដែរ]“។

 

ធ្វើ​ឲ្យ​អារម្មណ៍​ល្អ

 

លោក​ ភី សុភក្រ្ក ​និស្សិត​នៃ​សាកលវិទ្យាល័យ​សុខាភិបាល​ បាន​ប្រាប់​ទាំង​សើច​ថា​៖ “ការ​ស្រលាញ់​ស្រី​ស្អាត​ជា​លក្ខណៈ​ពិសេស​មួយ ​ដែល​បុរស​ចង់​បាន​ ព្រោះ​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​ រីករាយ​ អាច​កាត់​បន្ថយ​ស្រ្តេស ​ពេល​នៅ​ក្បែរ​ស្រី​ស្អាត”។

 

រូប​តំណាង

 

ធ្វើ​ឲ្យ​មាន​មោទនភាព

 

លោក នួន ចំណាន​ បុគ្គលិក​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​សែលខាត​គិត​ម្យ៉ាង​សុខ​ពី ​គេ។ លោក​មាន​ទស្សនៈ​​ផ្សិង​​​ថា៖ “មាន​សង្សារ​ជា​ស្រី​ស្អាត​នាំ​ឲ្យ​យើង​សប្បាយ​ចិត្ត​ មាន​មោទនភាព​ដែរ​ហ្នឹង​ ព្រោះ​ពេល​បណ្ដើរ​គ្នា​ទៅ​ណា​មក​ណា​ គេ​សរសើរ​ថា​ យី!​ ឡូយ​ម្ល៉េះ​ មាន​សង្សារ​ស្អាត។ ដល់​អីចឹង​ ចង់​ឲ្យ​មាន​គេ​សរសើរ​ពេល​បណ្ដើរ​គ្នា​ ចង់​បង្អួត​គ្នា​ផង​ តែ​ក៏​អាស្រ័យ​លើ​ទឹកចិត្ត​ស្រលាញ់​គ្នា​ផង​ដែរ”។

 

បង្ហាញ​ថា​ខ្លួន​មាន​កែវ​ភ្នែក​ល្អ

ចំណែក​លោក​ សាន សុផាត​ និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ជំនាញ​ធនាគារ​ ឆ្នាំ​ទី​១​ ប្រាប់​ថា៖ “ស្រី​ស្អាត​មិន​ត្រឹម​តែ​ជួយ​លើក​មុខ​មាត់​ កិត្តិយស​បុរស​ពេល​ដើរ​ទៅ​ណា​​មក​ណា​នោះ​ទេ​ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពោល​សរសើរ​យើង​វិញ​ថា​ ចេះ​មាន​កែវ​ភ្នែក​ល្អ​ រក​បាន​សង្សារ​ស្អាត”។

 

រូប​តំណាង

 

ចុះ​អ្នក​វិញ​ អាច​ប្រាប់​បាន​ទេ​ថា​ ហេតុ​អ្វី​​ស្រលាញ់​តែ​ស្រី​ស្អាត?

 

ចុច​ត្រង់​នេះ ដើម្បី​ចូល​ទៅ​បណ្ដុំ​តិច​និក​ស្នេហា​ពិសេសៗ

ចំណុច​៨​លើ​ដង​ខ្លួន​នារី ដែល​​​បុរស​​​សម្លឹង​មើល​​​​ពេល​ជួប​​ដំបូង

៦យ៉ាង ​ស្រី​ៗ​ប្រាថ្នា​ចង់​បាន​ពី​មនុស្ស​ប្រុស​​ដែល​ខ្លួន​​ស្រលាញ់

 

អត្ថបទ៖ លឹម សុ​នា

 

 

អត្ថបទថ្មី