ថៃព្រមានពីវីរុស Zika ក្រោយរកឃើញអ្នកឆ្លងជិត១០០ករណី
- 2016-06-28 15:42:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃព្រមានពីវីរុស Zika ក្រោយរកឃើញអ្នកឆ្លងជិត១០០ករណី
ចន្លោះមិនឃើញ
វីរុស Zika បានឆ្លងទៅកាន់មនុស្សចំនួន ៩៧ករណី ក្នុង ១០ខេត្តនៅឆ្នាំ២០១៦ ដោយមេរោគកំណាចនេះកំពុងរាតត្បាត និងសកម្មក្នុងខេត្តចំនួនពីរគឺ Beung Kan និង Phetchabun ប្រទេសថៃ។
អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងលោកវេជ្ជបណ្ឌិត Amnuay Gajeena អះអាងថា ការរីករាលដាលនៃវីរុស Zika កំពុងស្ថិតក្រោមការគ្រប់គ្រងនៅឡើយក្នុងប្រទេសថៃ។ លោកបន្តថា "ករណីនេះខុសគ្នាដាច់ពីស្ថានភាព Zika នៅអាមេរិកខាងត្បូង ហើយគ្រប់គ្នាត្រូវតែចៀសវាងកុំឲ្យមូសខាំ ដែលនាំឲ្យឆ្លងមេរោគ"។
គួរបញ្ជាក់ថា វីរុស Zika បង្កឲ្យកើតគ្រុនក្ដៅ រមាស់ស្បែក ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ អស់កម្លាំងល្ហិតល្ហៃ និងឈឺក្បាល។ វាអាចបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតក្នុងករណីធ្ងន់ធ្ងរទៀតផង។
ចុចអាន៖ ទារកនៅប្រេស៊ីលរាប់ពាន់នាក់ កើតមកមានក្បាលតូចខុសពីធម្មតា ដោយសារ វីរុស Zika
ចុចអាន៖ វីរុស Zika ចំលងតាមមូសខ្លា CDC សូមឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្ន
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ The Nation