YG បង្ហាញ​មុខ​នឹង​ឈ្មោះ​ក្រុម​ចម្រៀង​នារី​ថ្មី​ ដោយ​មាន​​ម្នាក់​ជា​ជនជាតិ​ថៃ

  • 2016-06-29 16:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម YG ​បាន​ប្រកាស​បង្ហាញ​មុខ​​​ក្រុម​ចម្រៀង​នារី​ថ្មី​ដែល​មាន​ឈ្មោះ​ថា Black Pink មាន​សមាជិក​៤​នាក់​រួម​មាន Jennie, Lisa, Jisoo, and Rosé នៅ​ថ្ងៃ​ទី ២៩ ខែ មិថុនា​នេះ។

 

 

នា​ពេល​កន្លង​ទៅ​ ផលិតកម្ម YG ធ្លាប់​បាន​និយាយ​ថា​នឹង​បង្ហាញ​មុខ​ក្រុម​ចម្រៀង​នារី​ថ្មី​នេះ​ម្ដង​ម្នាក់​ៗ ប៉ុន្តែ​ដោយ​មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​ចាំ​យូរ​គេ​ក៏​បាន​បង្ហាញ​មុខ​ទាំង​អស់​តែម្ដង។ Jennie កើត​នៅ​ឆ្នាំ​១៩៩៦,  Lisa ជា​ជនជាតិ​ថៃ, Jisoo កើត​ក្នុង​ឆ្នាំ​១៩៩៥​និង​Rosé មក​ពី​ប្រទេស​អូស្ត្រាលី​កើត​ឆ្នាំ​១៩៩៧។

 

អ្នក​តំណាង​ឲ្យ​ YGបាន​ចេញ​មក​ពន្យល់​ឈ្មោះ​ក្រុម​នារី Black Pink ​ថា Pink(ពណ៌​ផ្កា​ឈូក) ពណ៌នា​ពី​ពណ៌​ដ៏​ស្រស់​ស្អាត។ ដូច្នេះ​ក្រុម​នេះ​មាន​ទាំង​សម្រស់​ រួមផ្សំ​ទាំង​សមត្ថភាព​ទៀត។ ទោះជា​យ៉ាងណា Black (ពណ៌​ខ្មៅ)​គេ​មិន​បាន​បញ្ជាក់​ឡើយ។

 

ដំបូងBlack Pink ​ត្រូវ​មាន​សមាជិក​៩​នាក់ ប៉ុន្តែ​គេ​សម្រេច​​ប្ដូរ​មក​៤​វិញ ដោយ​លោក Yang Hyun Suk នាយក​ប្រតិបត្តិ YG ចង់​​ឲ្យ​សមាជិក​៤​នាក់​នេះ​ចេញ​មុន ឯ​​៥​នាក់​ទៀត​នៅ​តែ​ស្ថិត​ក្នុង​ផលិតកម្ម YG ដដែល ហើយ​ប្រហែល​ជា​ត្រូវ​បង្ហាញ​មុខ​ពេល​​ក្រោយ៕

 

 

 

 

 

 

 

 

ចុចអាន៖YG ប្រកាស​ក្រុម​ថ្មី​បន្ទាប់​ពី 2NE1 រង្គោះ​រង្គើ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  soompi

អត្ថបទពេញនិយម