បងប្អូន​​​​​២នាក់​ត្រូវ​ប៉ូលិស​​​​​​​ចាប់​ខ្លួន​​ ក្រោយ​លាក់​លុយ​​ក្នុង​ធុង​​២៤​លាន​ដុល្លារ

  • 2016-07-02 00:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បងប្អូន​​ប្រុស​ស្រី​​ ២នាក់​ ​​ត្រូវ​បាន​​ចាប់​ខ្លួន​​ ​ក្រោយ​​ប៉ូលិស​​​​​អាមេរិក​រក​ឃើញ​​ និង​រឹប​អូស​​​​លុយ​​​​​ប្រមាណ​​ ២៤​លាន​ដុល្លារ​​​ ​រួម​ទាំង​​គ្រឿង​​ញៀន​​​​មួយ​ចំនួន​​ទៀត​​​ក្នុង​ផ្ទះ​ នៅ​ទីក្រុង​ Miami រដ្ឋ Florida។

 

 

លោក​ Luis  អាយុ​ ៤៤​ឆ្នាំ​ និង​​នាង​​ Salma អាយុ​ ៣២​ឆ្នាំ​​ ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​​ពន្ធនាគារ​កាល​ពី​ថ្ងៃ​​ពុធ​ ​​បន្ទាប់​ពី​ប៉ូលិស​​​​រក​ឃើញ​​ក្រដាស​ប្រាក់​ដុល្លារ​​​​ដ៏​ច្រើន​​សម្បើម​​​​​​​​ក្នុង​​ផ្ទះ​ស្នាក់​នៅ​។

 

​​​​​​​​​លុយ​ទាំង​​​នេះ​​ ​​ត្រូវ​​គេ​ជឿ​ថា​បាន​​​មក​ពី​​ការ​ជួញដូរ​​កញ្ឆា​ ដោយ​រៀប​ក្រដាស​​១០០​ដុល្លារ​​​​​​​ជា​​គីប​ៗ​ ដាក់​ក្នុង​​ធុង​​​ប្លាស្ទិក​​ពណ៌​ទឹក​ក្រូច​​​​ត្រួត​លើ​​គ្នា។​​

 

​​ពួក​គេ​​​បាន​លាក់​លុយ​ទាំង​នេះ​​​ក្នុង​បន្ទប់​​​សម្ងាត់​​​​ ដោយ​មាន​​​គ្រឿង​ញៀន ​​កាំ​ភ្លើង​ និង​​​លុយ​​​​​​​​​ដុល្លារ​។ ​ប៉ូលិស​និយាយ​ថា​ ​​​​នេះ​​ជា​ការ​​​​ឆ្មក់​ចាប់​មេខ្លោង​គ្រឿង​ញៀន​​​​​​​​ទ្រង់ទ្រាយ​ធំ​បំផុត​​​​​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​។​ ​

 

ទោះ​បី​ជា​​រក​ឃើញ​​​​ដូច​ខាង​លើ មេធាវី​​ការ​ពារ​ជន​សង្ស័យ​​លោក​ Frank Gaviria ​ ទទូច​ថា​​ កូន​ក្ដី​របស់​ខ្លួន​​​​​​​បាន​បើក​ជំនួញ​​រក​ស៊ី​​ស្រប​ច្បាប់​ត្រឹម​ត្រូវ​។ ​ចំណែក​​រឿង​ក្ដី​ចោទ​ប្រកាន់​​​ ពេល​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​​​យ៉ាង​ល្អិតល្អន់​បំផុត៕

 

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖ តារា​ម៉ូដែល​សិចស៊ី​ថៃ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​​រឿង​ប្រើប្រាស់​និង​លក់​គ្រឿងញៀន

ចុចអាន៖ ឥណ្ឌូណេស៊ី គ្រោង​​ដាក់​ក្រពើ​​កាចៗ​ យាមគុក​​​​ដាក់​អ្នក​ទោស​គ្រឿងញៀន

 

ប្រែ​​សម្រួល៖ ឡេង ភារុណ ប្រភព៖ Miamiherald