ក្រពើ ៩២ក្បាល រួច​ចេញ​ពី​កសិដ្ឋាន ក្រោយ​ទឹកជំនន់​ជន់​ខ្លាំង​នៅ​ចិន

  • 2016-07-08 15:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ ទឹក​ជំនន់​បាន​ជន់​លិច​យ៉ាង​ខ្លាំង ទៅ​លើ​ផ្នែក​មួយ​ចំនួន​នៃ​ប្រទេស​ចិន ជា​ពិសេស​គឺ​ខេត្ត Anhui តែម្ដង។ ​កម្រិត​ទឹក​បាន​កើន​ឡើង​ខ្ពស់ ប៉ុន្តែ​វា​មិនមែន​ជា​អ្វី​ដែល​ប្រជាជន​ត្រូវ​ព្រួយបារម្ភ តែ​ម្យ៉ាង​នោះ​ទេ។ រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ព្រមាន​អ្នកស្រុក​ថា សត្វ​ក្រពើ​សរុប​ចំនួន ៩២ក្បាល បាន​រួច​ចេញ​ពី​កសិដ្ឋាន​មួយ​កន្លែង នា​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។

 

 

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា សត្វ​ក្រពើ​ទាំង​អស់​នោះ​បាន​រួច​ចេញ​ពី​កសិដ្ឋាន​មួយ​កន្លែង ក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ «Anhui Research Center for Chinese Alligator Reproduction» ស្ថិត​ក្នុង​ខេត្ត Anhui ដែល​នៅ​ទី​នោះ មាន​សត្វ​ក្រពើ​រហូត​ដល់​ទៅ​ជាង ១០ ០០០ក្បាល​ឯណោះ។ សត្វ​ក្រពើ​ដែល​បាន​រួច​ចេញ​ទៅ គឺ​ជា​ពូជ​សត្វ​ក្រពើ​ចិន ឬ Yangtze ដែល​ជិត​ផុត​ពូជ​ទៅ​ហើយ។

 

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​សេចក្ដី​ព្រមាន​ទៅ​កាន់​អ្នក​ស្រុក រដ្ឋាភិបាល​បាន​និយាយ​ប្រាប់ មិន​ឲ្យ​អ្នកស្រុក​មាន​ការ​ព្រួយបារម្ភ​ឡើយ ដោយសារ​តែ​ស្ថានភាព គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ទាំងស្រុង ហើយ​សត្វ​ក្រពើ​មួយ​ចំនួន​ក៏​ត្រូវ​ចាប់​បាន​មក​វិញ និង​នៅ​សល់​ជាច្រើន​ក្បាល​ផ្សេងទៀត ត្រូវ​បាន​គេ​តាមដាន ដឹង​ថា​នៅ​កន្លែង​ណា​ហើយ៕

 

 
 

 

ចុចអាន៖ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

ចុចអាន៖ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ shanghaiist

អត្ថបទពេញនិយម