ម៉ារីម៉ា នាំកូនស្រីមកដើរផ្សារទំនើបលើកដំបូង
- 2016-07-08 20:49:16
 - ចំនួនមតិ 0 | ចំនួនចែករំលែក 0
 
ម៉ារីម៉ា នាំកូនស្រីមកដើរផ្សារទំនើបលើកដំបូង
ចន្លោះមិនឃើញ
Zia ហាក់ដូចជាពេញចិត្តខ្លាំងណាស់នៅពេលបានម៉ាក់ដែលជាតារាសម្ដែងល្បីឈ្មោះ Marian Rivera នាំមកដើរផ្សារទំនើប។
យប់ថ្ងៃទី ៥ខែកក្កដា កំពូលតារាសម្ដែងស្រីហ្វីលីពីន Marian Rivera បាននាំកូនស្រី Zia របស់ខ្លួនមកដើរផ្សារទំនើបដើម្បីចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយឲ្យផលិតផលដែលម្ដាយកូននេះជាអ្នកតំណាង។ នេះគឺជាលើកទីមួយហើយដែល Zia បង្ហាញខ្លួនជាសាធារណៈក្រោយពេលចាប់កំណើតកាលពីឆ្នាំមុន។ ដោយសារតែបានឃើញមនុស្សចម្លែកច្រើនដូចនេះជាលើកទីមួយ ក្មេងស្រីអាយុ៨ខែមើលទៅរៀងភាំងៗតែនាងមិនបានយំនោះទេ។ បើទោះបីជាមានអាយុមិនទាន់ដល់១ខួបក៏ដោយតែ Zia Dantes ត្រូវបានក្រុមហ៊ុនជាច្រើនទាក់ទងដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មឲ្យខ្លួនតែ Marian ជ្រើសផ្សាយឲ្យតែផលិតផលណាដែលនាងជឿទុកចិត្តតែប៉ុណ្ណោះ៕
ចុុចអាន៖១៤សន្លឹកបង្ហាញពីសុភមង្គលពិតៗរបស់គ្រួសារម៉ារីម៉ា
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao