រៀន​វិធី​គាប​​សក់​ត្រង់​តាម​ក្បួន​ មុន​ចេញ​ទៅ​រៀន​ឬ​ធ្វើការ

  • 2016-07-08 22:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំលៀកបំពាក់​បូក​រួម​ជាមួយ​ស្ទីល​សក់​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​ស្រី។ ម៉ូដ​សក់​​សាមញ្ញ​ដែល​នារី​និយម​ធ្វើ​ជាងគេ​មុន​ទៅ​រៀន ធ្វើការ​ឬ​ដើរ​ក្រៅ​គឺ​សក់​ត្រង់។ ទោះ​ជា​យ៉ាងណា ការ​គាប​​សក់ត្រង់​ក៏​មាន​ក្បួនខ្នាត​របស់​វា​ដែរ តែ​ប្រសិន​បើ​អ្នក​មិន​ចេះ​អាច​គាប​​មិន​ស្អាត​ហើយ​ស៊ី​ម៉ោង​ទៀត។ តោះ ឥលូវ​​ស្រី​ៗទៅ​រៀន​កៀប​សក់ត្រង់​តាម Sabay ទាំងអស់​គ្នា៖

 

 

ឧបករណ៍​ត្រូវ​មាន៖

 

  • ម៉ាស៊ីន​គាប​សក់
  • ក្រាស់​ត្រង់​និង​មូល
  • Spray បាញ់​ការពារ​សក់

 

វិធីគាប

 

  • អ្នក​គួរ​តែ​ប្រើ​ម៉ាស៊ីនគាប​សក់​សេរ៉ាមិច ព្រោះ​ម៉ាស៊ីនគាប​សក់​​​ដែក​ងាយ​បំផ្លាញ​សក់​របស់​អ្នក។
  • បន្ទាប់​ពី​ងូត​ទឹក​រួច​ ត្រូវ​ផ្លុំ​សក់​ក្នុង​កម្រិត​ត្រជាក់​ ដោយ​យក​ក្រាស់​មូល​ទាញ​សក់​យក​រៀបរយ។
  • ជំហាន​បន្ទាប់​ត្រូវ​បើក​​ម៉ាស៊ីន​ឲ្យ​ក្ដៅ​ល្មម ហើយ​បាញ់ Spray បាញ់​ការពារ​សក់​ជុំវិញ​សក់
  • ក្រោយ​មក​ទៀត​បួង​សក់​ឡើង​លើ ហើយ​ទម្លាក់​សក់​​នៅ​ខាងក្រោយ​ម្ដង​មួយ​ដុំ​ៗ គាប​​រហូត​ទាល់តែ​ត្រង់
  • ចុងក្រោយ​អ្នក​អាច​ប្រើ Spray ឬ​ប្រេង​​ធ្វើ​ឲ្យ​សក់​រលោង ដើម្បី​រក្សា​ភាព​ស្រស់​ស្អាត៕

 

 

ចុចអាន​ វិធី​ងាយ​ៗ​សម្អាត​ស្បែកជើង​ពណ៌​ស​ប្រឡាក់​ភក់ ឲ្យ​ស​ស្អាត​ដូច​ថ្មី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ Youtube