​គណនី​ ​Amazon​ ​ចំនួន​ ​៨០​ ​០០០​ ​ត្រូវ​គេ​ ​Hack​ ​

  • 2016-07-11 22:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Server ​របស់​ ​Amazon​ ​ត្រូវ​ ​Hacker​ ​វាយ​លុក​ ​ហើយ​ទិន្នន័យ​សម្ងាត់ ទំហំ​ជាង​ ​៥០០MB​ ​ត្រូវ​បាន​បែក​ធ្លាយ​ ​។​

 

 

​Amazon​ ​បាន​ឲ្យ​ដឹង​ថា​ ទិន្នន័យ​ដែល​ ​Hacker​​​ យក​បាន​ទាំង​នោះ​មាន​ដូច​ជា​ ​ឈ្មោះ​ ​និង​ពាក្យ​សម្ងាត់​ ​នៃ​គណនី​ ​Kindle​ ​ចំនួន​ ​៨០​ ​០០០​ ​គណនី​ ​។​ ​ប៉ុន្តែ​ក្រុម​ ​Hacker​ ​បាន​ឲ្យដឹង​ថា​ ​ពួក​គេ​យក​បាន​នូវ​ទិន្នន័យ​លម្អិត​ជាង​នេះ​ ​ដែល​មាន​ដូច​ជា​ ​email, ពាក្យ​សម្ងាត់​, ទីក្រុង, រដ្ឋ, លេខ​ទូរសព្ទ​, លេខ​ផ្លូវ​ ​និង ​IP address​ ​នៃ​ឧបករណ៍​ប្រើប្រាស់​ ​របស់​ម្ចាស់​គណនី​ទាំង​នោះ​ ​ផង​ដែរ​ ​។​

 

កាល​ពី​ឆ្នាំ​ ​២០១៥​ ​Amazon​ ​ក៏​ធ្លាប់​ត្រូវ​គេ​ Hack ហើយ​ពេល​នោះ​ពួក​គេ​បាន​ស្នើ​ឲ្យ​អតិថិជន​ ​ទាំង​អស់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នូវ​ ​ពាក្យ​សម្ងាត់​គណនី​ ​ចេញ​ជា​បន្ទាន់​ ​៕​

 

 

អាន​បន្ត​ ​៖​ ត្រឹម​ ​២​ថ្ងៃ​ ​ហ្គេម​ ​Pokemon Go​ ​ចំណេញ​ជាង​ ​៧​ ​ពាន់​លាន​ដុល្លារ​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ ប្រភព​ ​៖​ ​hackeread