​ប្រយោជន៍​របស់​ស្រោម​អនាម័យ​ដែល​មិន​នឹក​ស្មាន​ដល់​

  • 2016-07-14 16:20:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសៗ​មួយ​ចំនួន​អាច​នៅ​មាន​គំនិត​អវិជ្ជមាន​នៅ​ឡើយ​ចំពោះ​ស្រោម​អនាម័យ ​ព្រោះ​ពួក​គេ​គិត​ថា​វា​បំផ្លាញ​សេច​ក្តី​សុខ​ពេល​រួម​ភេទ។ បើ​អ្នក​មាន​គំនិត​ដូច​នេះ​ សាក​ស្វែង​យល់​ពី​អត្ថប្រយោជន៍​របស់​ស្រោម​អនាម័យ​ខាង​ក្រោម​នេះ​ ដែល​ប្រ​ហែល​ជា​អាច​ផ្លាស់​ប្ដូរ​ការ​គិត​របស់​អ្នក៖

ស្រោម​អនាម័យ​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​ផ្តល់​ប្រសិទ្ធភាព​ពីរ​យ៉ាង​ក្នុង​ពេល​តែ​មួយ​ គឺ​ទប់ស្កាត់​ការ​មាន​ផ្ទៃពោះ​ និង​ការពារ​ជំងឺ​ឆ្លង ដូចជា ​កាមរោគ​ និង​អេដស៍ជា​ដើម។ ទោះបី​ជា​អ្នក​ជ្រើស​រើស​វីធី​ពន្យារ​កំណើត​ផ្សេង​ទៀត​ក៏​ដោយ អ្នក​ក៏​នៅ​តែ​ត្រូវ​ប្រើ​ស្រោម​អនាម័យ​ផង​ដែរ​ ដើម្បី​ទប់​ស្កាត់​ជំងឺ​ឆ្លង។

 

២. មាន​តម្លៃ​ថោក​ និង​ងាយ​ស្រួល​ប្រើ​

ស្រោម​អនាម័យ​មាន​លក់​នៅ​តាម​ហាង​ជា​ច្រើន​ ដែល​ងាយ​រក​ទិញ។ អ្នក​មិន​បាច់​ត្រូវ​ការ​វេជ្ជបញ្ជា​អ្វី​ដើម្បី​ទិញ​វា​នោះ​ទេ។ វា​មាន​តម្លៃ​ថោក​ ស្រួល​ប្រើ​ និង​ផ្ដល់​ប្រសិទ្ធ​ភាព​ខ្ពស់។ ​

៣. ផ្តល់​ភាព Sexy

ស្រោម​អនាម័យ​មាន​ច្រើន​ប្រភេទ​ សណ្ឋាន​ និង​ក្លិន​ដែល​ជួយ​ឲ្យ​អារម្មណ៍​កាន់​តែ​ពុះ​កញ្ច្រោល​ឡើង ​ជា​ពិសេស​អ្នក​អាច​បន្ថែម​ទឹក​រំអិល​ ដើម្បី​បង្កើន​ក្តី​សុខ​ទ្វេ​ដង។ ស្រោម​អនាម័យ​ថែម​ទាំង​ជួយ​ពន្យារ​ពេល​បញ្ចេញ​ទឹក​កាម​ទៀត​ផង។

 

៤. អាច​ជួយ​ផ្តល់​ប្រសិទ្ធ​ភាព​ដល់​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត​

វីធី​ពន្យារ​កំ​ណើត ​ដូចជា​ ថ្នាំ​គ្រាប់​ ថ្នាំ​ចាក់​ ដាក់​កង​ជា​ដើម​ មិន​ប្រាកដ​ថា​​អាច​ផ្តល់​ប្រសិទ្ធភាព​ ១០០%​ទេ​ ជា​ពិសេស​ពេល​ស្រ្តី​ប្រព្រឹត្ត​កំហុស​អ្វី​មួយ​ដោយ​អចេតនា។ បុរស​គួរ​ប្រើ​ស្រោម​អនាម័យ​បន្ថែម​ដើម្បី​ឲ្យ​កាន់​តែ​មាន​ទំ​នុក​ចិត្ត។ យ៉ាង​ណា​ក៏​ដោយ​មិន​គួរ​ប្រើប្រាស់​ស្រោម​ម្តង​លើស​ពី​មួយ​ទេ។​

 

៥. មិន​ផ្តល់​ផល​ប៉ះពាល់​

ភាគ​ច្រើន​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​​មិន​មាន​ផ្តល់​ផល​ប៉ះពាល់​អ្វី​នោះ​ទេ។ តែ​បើ​មាន​ ក៏​ជា​ករណី​មួយ​ចំនួន​តូច​ដែល​អាឡែស៊ី​ទៅ​នឹង​សារជាតិ​ប្រើ​សម្រាប់​ផលិត​ស្រោម។ យ៉ាង​ណា​ក៏​ដោយ​ដើម្បី​ការពារ​ អ្នក​គួរ​ជ្រើស​រើស​ប្រ​ភេទ​ស្រោម​អនាម័យ​ដែល​មាន​ស្តង់ដារ​ខ្ពស់​ និង​ធានា​បាន​នូវ​ប្រសិទ្ធភាព។ ​ ជា​រួម​ ស្រោម​អនាម័យ​មិន​បង្ក​ផល​ប៉ះ​ពាល់​អ្វី​ទេ ផ្ទុយ​ទៅ​វិញ​វា​ធ្វើ​ឲ្យ​ការ​រួមភេទ​របស់​អ្នក​កាន់​តែ​ប្រសើរ​ជាង​មុន។

 

សូម​ណែនាំ​ស្រោម​អនាម័យ​ Okamoto​ ដែល​ផលិត​ឡើង​តាម​ស្តង់ដារ​លេខ១​របស់​ជប៉ុន ស្តើង​ស្វិត​ជាង​គេ មិន​ធុំ​ក្លិន​ជ័រ មាន​ច្រើន​ក្លិន ច្រើន​ជម្រើស​ទៅ​តាម​ការ​និយម​ចូល​ចិត្ត។ អ្នក​អាច​រក​ទិញ​ស្រោម​អនាម័យ Okamoto បាន​នៅ​តាម​ម៉ាត ឱសថ​ស្ថាន និង​ផ្សារ​ទំនើប។ រាល់​ការ​ទិញ​ស្រោម​អនាម័យ​អូកាម៉ូតុ​១​ប្រអប់​ប្រភេទ​ណា​មួយ នឹង​ទទួល​បាន​ការ​ថែម​ជូន​ទឹក​រំអិល​អូកាម៉ូតុ​១​កញ្ចប់​ភ្លាមៗ។

 

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 023 882 006 ឬ​ចូល​ផេក Okamoto Cambodia

 

 

ប្រែ​សម្រួល៖ យ៉ារិទ្ធ ប្រភព៖ plannedparenthood.org

អត្ថបទពេញនិយម