លោក​តា​សុខ​ចិត្ត​​ទូល​​​​សេរ៉ូម​​តាម​ខ្លួន​ ​ដើម្បី​​យក​ប្រពន្ធ​ពិការ​​​​ទៅ​ជាមួយ​​​

  • 2016-07-14 18:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោកតា​​ម្នាក់​រស់​នៅ​ទីក្រុង​​ឆុងឈីង ​ភាគ​និរតី​​​ប្រទេស​ចិន​ ​បាន​​ធ្វើ​​ឲ្យ​​​អ្នក​ដំណើរ​​ងឿង​ឆ្ងល់​ និង​ភ្ញាក់​​ផ្អើល​​ពី​វិធី​ថ្មី​​​​ក្នុង​​ការ​ព្យួរ​សេរ៉ូម​ខ្លួន​ឯង​ ពេល​​​នាំ​ប្រពន្ធ​​ពិការ​​​ដើរ​ចេញ​ទៅ​​ក្រៅ​​​។

 

 

​លោក​​តា​​មាន​​​​​ឈ្មោះ​ Yang Duxue ​អាយុ​ ​៦៥​ឆ្នាំ​បាន​​រៀបការ​​​​​ជាមួយ​​​ប្រពន្ធ​​​ គឺ​លោក​យាយ​ Wan Qijia ​រយៈ​ពេល​​ជាង​ ៤៤​ឆ្នាំ​​ហើយ។ ​តែ​ជា​អកុសល​​​​​​​​​ ​​​​លោក​យាយ​​​​​បាន​​​​ដួល​​សន្លប់​​​​​កាល​​ឆ្នាំ​ ២០០៤ ​​ដោយសារ​ជំងឺ​លើស​ឈាម​​។ ​ទោះ​​បី​ជា​គ្រូពេទ្យ ​បាន​​ជួយ​​​សង្គ្រោះ​​​ជីវិត​​​​​​​​​ទាន់​ពេល​វេលា​ ​តែ​គាត់​​បាន​​ធ្លាក់​ខ្លួន​ពិការ​​​​​មួយ​ចំហៀង​ខ្លួន​ និង​​​មិន​អាច​និយាយ​បាន​ថែម​ទៀត។

 

ចាប់​តាំង​ពី​ពេល​​នោះ​មក​ លោក​តា​ Yang ​ត្រូវ​​ទទួល​បន្ទុក​​មើល​ថែ​​​​​​យាយ​តែ​ម្នាក់​ឯង​​​គត់​។ ក្រោយ​មក​​​​​តា​​បាន​​កើត​ជំងឺ​​ចុក​​ឆ្អឹង​ខ្នង​ថែម​ទៀត​ ​ដោយ​​ត្រូវ​​​​ព្យួរ​សេរ៉ូម​តាម​ខ្លួន​​ ​ដើម្បី​​កាត់​បន្ថយ​​ភាព​ចុក​ចាប់។ ​​​​លោក​តា​ Yang Duxue ​បន្ត​ថា​​ ពេល​​​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​​ ​​គាត់​កម្រ​​ទៅ​ម្នាក់​ឯង​ណាស់​​​​​ គឺ​​ត្រូវ​យក​យាយ​ទៅ​ជាមួយ​​ ទោះ​ជា​ខ្លួន​​ត្រូវ​ព្យួរ​សេរ៉ូម​​តាម​​ខ្លួន​ក៏ដោយ។ ពិសេស​​ពេល​​​​បរិភោគ​អាហារ​​ ​ចូល​បន្ទប់​ទឹក​ ​ឬ​​ធ្វើ​លំហាត់​ប្រាណ​​។

 

រូប​ថត​របស់​​​អ្នក​ទាំង​ពីរ​​ ត្រូវ​បាន​​​​បង្ហោះ​​លើ​អ៊ីនធឺណិត​ ​និង​​ទទួល​ការ​កោត​សរសើរ​​យ៉ាង​​​ច្រើន​ពី​ប្រជាជន​ចិន ​​​ហើយ​ចាត់​ទុក​លោក​​តា​ជា​​​ប្ដី​​ដ៏​ល្អ និង​ចេះ​ទទួល​ខុស​​ត្រូវ ​ទោះ​​ខ្លួន​​កំពុង​​ឈឺ​​​​​​​ក៏ដោយ៕​

 

 

 

 

 

 

 

 

 

ចុចអាន៖ និស្សិត​រូប​ស្រស់ ស្ម័គ្រ​ចិត្ត​​​រៀប​ការ​ជាមួយ​បុរស​ពិការ​ស្គាល់​តាម WeChat

ចុចអាន៖ កុមារ​ពិការ​ជើង ​ក្លាយ​​​ជា​ទី​ចាប់អារម្មណ៍​លើ​បណ្ដាញ​សង្គម

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ China Plus News

អត្ថបទថ្មី