​​​​​​​​​​​​​​​​​​​​​​​​ការសិក្សា៖​​​​​រញ្ជួយ​ដី​​​ដ៏​ខ្លាំង​សម្បើម​​អាច​​​​កើត​ឡើង​​​នៅ​បង់ក្លាដេស​ និង​ឥណ្ឌា​

  • 2016-07-14 22:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​​ថ្មី ​មួយ​បាន​រក​ឃើញ​ថា​​​​គ្រោះ​រញ្ជួយ​ដី​​ដ៏​មហិមា​​​​​​​ នៅ​​​​ប្រទេស​​បង់ក្លាដេស និង​​ឥណ្ឌា ​អាច​​នឹង​​​​​​​​​​​ធ្វើ​ឲ្យ​ប៉ះពាល់​​​ដល់​មនុស្ស​ជាង​ ១៤០​លាន​​នាក់​​​​​នា​ពេល​ខាង​មុខ។

 

 

ក្រុម​​អ្នក​​​​វិទ្យាសាស្ត្រ​​​ បាន​និយាយ​​ថា​​​ ពួក​គេ​បាន​រក​ឃើញ​​ភស្តុតាង​​ថ្មី​​ៗ​មួយ​ចំនួន​​​​​​​​​​ គឺ​​​មាន​ស្រទាប់​​ចលនា​តិចតូនិក​ចំនួន​ពីរ​ កំពុង​​​​​​​ស្ថិត​​​​​ក្រោម​ដី​សណ្ដ​​​ទន្លេ​ដ៏​ធំ​ Ganges និង​ Brahmaputra ​ ​។ ​ក្នុង​​​នោះ​​​​​ប្រជាជន​​​ជាង​ ១៤០​លាន​នាក់​​​​ អាច​នឹង​ទទួល​ផល​ប៉ះពាល់​ ប្រសិន​បើ​​ព្រំ​ប្រទល់​​​​​នៃ​​ចលនា​​ទាំង​ពីរ​​​​​​​​​ធ្លុះធ្លាយ​​ ​ដែល​បង្ក​ជា​ទឹក​ជំនន់​​​ដ៏​ខ្លាំង​សម្បើម ​​​​​ហើយ​​​​ចូល​វាយ​លុក​​​​​​ក្នុង​​តំបន់​​មាន​ប្រជាជន​​រស់​​នៅ​​​​​ច្រើន។

 

​​ក្រុម​អ្នក​​​​​ជំនាញ​ដដែល​​ប៉ាន់​​ស្មាន​ថា ​​​​​​​​​ស្រទាប់​នេះ​​​កកើត​​ឡើង​​ដោយ​​ដុំ​ថ្ម ​និង​​មាន​អាយុ​កាល​​​​យ៉ាង​តិច​​​៤០០​ឆ្នាំ​ ដែល​​អាច​បង្កើត​កម្លាំង​រញ្ជួយ​​ដល់​ទៅ​ ៩ រិចទ័រ​ ​​ក្រោម​​​ស្រទាប់​ផែន​ដី​ក្នុង​ប្រទេស​​បង់ក្លាដេស​ និង​​មាត់​មហាសមុទ្រ​ឥណ្ឌា។

 

​ចំណែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុម​​អ្នក​ស្រាវជ្រាវ​​រូបរាង និង​​​ទំនាញ​ផែន​ដី​​អាមេរិក​​ ​បាន​គូស​បញ្ជាក់​ថា ​​តំបន់​​​មួយ​​​​ស្ថិត​ក្រោម​​ឧបទ្វីប​​​​ឥណ្ឌា​​​​មាន​​ចលនា​តិចតូនិក​​​​កំពុង​​​រំកិល​​​ខ្លួន​​​បន្តិច​​ម្ដងៗ​​​ ទៅ​កាន់​​តំបន់​​មួយ​ផ្សេង​ទៀត​ត្រូវ​​​​គេ​ហៅ​ថា​ "Subduction  Zone” ដែល​វា​​បង្ក​គ្រោះ​ថ្នាក់​​​ធ្ងន់ធ្ងរ​ដល់​មនុស្ស​​ ដូច​​កាល​​​រញ្ជួយ​ដី​​​​​​លើក​មុន​នៅ​ប្រទេស​នេប៉ាល់ ​រំកិល​ជួរ​ភ្នំ​ហិមាល័យ​ដែរ​​​។ ទោះ​ជា​យ៉ាង​ណា​ ​​​​ក្រុម​​អ្នក​ជំនាញ​ខាង​លើ​​ មិន​អាច​​​កំណត់​ថា​​វា​កើត​ឡើង​ពេល​ណា​ជាក់​ច្បាស់​ទេ​ ឬ​អាច​​​៥០០​ឆ្នាំ​ទៀត៕

 

 

 

 

​ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Indianexpress

អត្ថបទពេញនិយម