បុរស​ចិន​ព្យួរ​​​រថយន្ត​​​តាម​​ជញ្ជាំង​​ផ្ទះ​​​បង្ក​ការ​ភ្ញាក់ផ្អើល​

  • 2016-07-21 16:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​​ចិន​​ម្នាក់​​​ បាន​ធ្វើ​​ឲ្យ​​អ្នក​ដំណើរ​​ឆ្លង​កាត់​មុខ​ផ្ទះ​​​​​​​​​​ និង​​​គ្រប់​​គ្នា​​​​​មាន​អារម្មណ៍​​​​ភ្ញាក់ផ្អើល​ ​និង​ស្រឡាំងកាំង ​​ក្រោយ​ឃើញ​​​​រថយន្ត​​​​​ថ្មី​​មួយ​គ្រឿង​​​​​​​​ដាក់​ព្យួរ​​សំយុង​ចុះ​តាម​​​​ជញ្ជាំង​​ផ្ទះ​​​។

 

ម្ចាស់​​​​​​​ផ្ទះ​ ​និង​​​​រថយន្ត​​លោក​​ Liu ​​​​ត្រូវ​​គេ​​​ដឹង​ថា​​ជា​​​​​​​មេកានិច​រថយន្ត ​បាន​​ចំណាយ​ពេល​​​​​ជាង​ ​២​ខែ​​ រិះរក​​​​វិធី​​​​​​ដាក់​បន្តោង​​​រថយន្ត​​​​លើ​​អគារ​កម្ពស់​​​​​ ៣​ជាន់​​​នឹង​របារ​ដែក​​​​ឲ្យ​មាន​សុវត្ថិភាព​ និង​​​រឹង​មាំ​បំផុត​។

ការ​ច្នៃ​​​ដែល​គេ​កម្រ​​បាន​ជួប​ប្រទះ​​នេះ​ ​ធ្វើ​​ឲ្យ​គាត់​​ចំណាយ​​ប្រាក់​ជាង​​ ១៥០០​ដុល្លារ​​​​ទៀត​ផង។ លោក​ Liu ​​​និយាយ​ថា​ "​​ដើម្បី​ធានា​ថា​​​​​វា​​មាន​សុវត្ថិភាព​ ​ខ្ញុំ​បាន​​​ច្នៃ​​រថយន្ត​ និង​​​រើ​​​​​​​​របស់​​របរ​​​ធ្ងន់​​ៗ​​ក្នុង​​រថយន្ត​ចេញ​​​ រួម​ទាំង​​​​កៅអី ​និង​​ផ្នែក​​ម៉ាស៊ីន​​មួយ​ចំនួន ហើយ​ពេល​​នេះ​​​វា​មាន​ទម្ងន់​​តែ​ ៥០០​គីឡូក្រាម​​ប៉ុណ្ណោះ"។ ទោះ​ជា​យ៉ាង​ណា​ ​ការ​ច្នៃ​ប្រឌិត​​​នេះ​​​​ មិន​​សូវ​មាន​មនុស្ស​ច្រើន​​សាទរ​​ឡើយ​ ដោយ​សារ​​គេ​គិត​ថា​​​​ជា​ការ​ខ្ជះខ្ជាយ​​​ប្រាក់ ​និង​​មិន​មាន​ប្រយោជន៍​៕

 

 

 

 

 

 

ចុចអាន៖ បុរស​ចិន​ម្នាក់​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ដោយ​ការ​ផលិត​ឡាន​តូច​បំផុត​ក្នុង​លោក

ចុចអាន៖ បុរស​ចិន​ជួប​វិបត្តិ​ខ្វះ​ប្រពន្ធ​ធ្ងន់ធ្ងរ ២៤លាន​នាក់​អាច​​អត់​ប្រពន្ធ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ CCTV