រឿង​អស់​សំណើច! ជនជាតិ​ចិន​​ ធ្វើ​បាតុកម្ម​ពី​មុខ​ហាង​ Apple ក្លែង​ក្លាយ

  • 2016-07-23 18:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ហ្វូង​អ្នក​តវ៉ា​​ប្រមាណ​ ៣ ០០០ នាក់​ ដែល​​ជា​ជនជាតិ​បាន​ប្រមូល​ផ្ដុំ​គ្នា​ពី​មុខ​ហាង​ Apple ​​នៅ​ខេត្ត​ Jiangsu ដោយ​បាន​ប្រកាស​ក្ដែងៗ​ថា​ "ធ្វើ​ពហិការ​ចំពោះ​ផលិត​ផល​អាមេរិក! បណ្ដេញ​ Apple ចេញ​ពី​ប្រទេស​ចិន"។

 

 

តែ​​ការ​តវ៉ា​ប្រឆាំង​នេះ​ បាន​ក្លាយ​ជា​រឿង​ដ៏​គួរ​ឲ្យ​អស់​សំណើច​ ព្រោះ​ថា​​ហាង​ Apple ដែល​ពួក​គេ​កំពុង​តវ៉ា​ប្រឆាំង​​នៅ​ពី​មុខ​នោះ​ គឺ​ជា​ហាង​ Apple ក្លែង​ក្លាយ។ អ្នក​លេង​បណ្ដាញ​អ៊ីនធឺណិត​មួយ​ចំនួន ​បាន​ហៅ​សកម្មភាព​នេះ​ថា​៖ "ការ​តវ៉ា​ប្រឆាំង​ដើម្បី​បណ្ដេញ​ហាង​ Apple ក្លែង​ក្លាយ​ចេញ​ពី​ប្រទេស​ចិន"។

 

 

បច្ចុប្បន្ន​ក្រុមហ៊ុន​ Apple ​មាន​ហាង​លក់​ផលិតផល​​តែ​ ៣៦ កន្លែង​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស​ចិន ហើយ​ហាង​​ខាង​លើ​នេះ ​​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ Apple ឡើយ។ ប្រសិន​បើ​ហ្វូង​អ្នក​តវ៉ា​ទាំង​នោះ​ចង់​បញ្ចេញ​កំហឹង​លើ​ហាង​ Apple ពិត​ប្រាកដ​ ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅ​កាន់​ក្រុង​សៀងហៃ​ ដែល​ហាង​ Apple ពិត​មាន​រូបរាង​ដូច​ខាង​ក្រោម៖

 

 

រំលឹក​ថា​ ចាប់​តាំង​ពី​តុលាការ​ក្រុង​ឡាអេ ​កាត់​ក្ដី​ឲ្យ​​ចិន​ចាញ់​លើ​រឿង​ក្ដី​សមុទ្រ​ចិន​ខាង​ត្បូង​រួច​មក​ មាន​ប្រជាជន​ចិន​ជា​ច្រើន ​បាន​សម្ដែង​ការ​មិន​ចេញ​​ចិត្ត​ចំពោះ​អាមេរិក​ ដោយ​ពួក​គេ​យល់​ថា ​អាមេរិក​ជា​អ្នក​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់​តុលាការ៕​​​​​​​​​​​​​​​​​

 

ចុច​អាន៖ ក្រុមហ៊ុន​ចិន​ហាម​បុគ្គលិក​មិន​ឲ្យ​ប្រើ​ iPhone ក្រោយ​ចាញ់​ក្ដី​សមុទ្រ​ចិន​ខាង​ត្បូង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ shanghaiist​

អត្ថបទពេញនិយម