XA Ultra កាមេរ៉ា​មុខ ១៦ មេហ្គា Selfie មិន​ចាញ់​គូ​ប្រជែង

  • 2016-07-25 18:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony ត្រកូល X ​ដែល​ទើប​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​កាល​ពី​ពេល​ថ្មីៗ បាន​បញ្ចេញ​ម៉ូឌែល​ចុង​ក្រោយ​គេ​គឺ  Xperia XA Ultra ​ដែល​មាន​​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​មុខ ក្រោយ​មាន​សមត្ថភាព​ចាប់​យក​រូប​បាន​យ៉ាង​ច្បាស់​ល្អ​ជាង​​គូ​ប្រជែង​មួយ​ចំនួន។

 

លោក សុខ​លី ដែល​ជា​ម្ចាស់​ហាង​លក់​ទូរសព្ទ​ល្បី​មួយ​ក្នុង​ក្រុង​ភ្នំពេញ បាន​ប្រាប់​ឱ្យ​ដឹង​ថាទូរសព្ទ Sony ​ម៉ូឌែល​ចុង​ក្រោយ XA Ultra ​នេះ​មាន​បី​ពណ៍​​ដូចជា ​ពណ៍​ស ខ្មៅ និង ពណ៍​មាស​ព្រលែត។

 

@ការ​រចនា​តួ​ខ្លួន

 

 

XA Ultra បាន​បំពាក់​មក​ជាមួយ​អេក្រង់​ប្រភេទ LCD ទំហំ​ធំ​ដល់​ទៅ​ ៦ អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​បាន​ច្បាស់​កម្រិត FullHD នៅ​ដង់ស៊ីតេ​ 367 ppi។ ទូរសព្ទ​ម៉ូដែល​នេះ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Marshmallow 6.0.1 និងអាច​​ដាក់​ស៊ីម​បាន​ពីរ​ប្រភេទ​ Nano-SIM ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា 4G LTE។

 

@បច្ចេកវិទ្យា​កាមេរ៉ា

 

 

Xperia XA Ultra ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ដ៏​ពិសេស​ដែល​មាន​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ​ ១៦ MP ថែម​ទាំង​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទប់​លំនឹង​រូបភាព OIS ដូច​ដែល​មាន​បំពាក់​លើ​កាមេរ៉ា​ក្រោយ​​ iPhone 6s Plus។ ចំណែក​នៅ​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​ទំហំ​ ២១,៥ MP ជា​មួយ​ Sensor ប្រភេទ​ Hybrid Autofocus ហើយ​កាមេរ៉ា​ទាំង​ពីរ​សុទ្ធ​តែ​មាន​ភ្ជាប់​ Flash មក​ជា​មួយ។

 

@សមត្ថភាព​ប្រើប្រាស់​ទូទៅ

 

 

នៅ​ផ្នែក​ខាង​ក្នុង​ឯ​ណោះ​វិញ​​​​មាន​ផ្ទុក​ដោយ​បន្ទះ​ Chip Mediatek Helio P10, RAM ទំហំ​ ៣ GB ​អង្គ​​ផ្ទុក​ទិន្នន័យ​មាន​ស្រាប់​ ១៦ GB និង​អាច​បន្ថែម​​មេមូរី​កាត​​ខាង​ក្រៅ​បាន 64 GB។ Xperia XA Ultra សាក​ពេញ​អាច​ប្រើប្រាស់​បានពីរ​ថ្ងៃ​ ហើយ​ថ្ម​របស់​​វា​​សាក​​ ១០​នាទី​​បាន ៦០ ភាគរយ​ដែល​​អាច​ប្រើប្រាស់​​បាន​ជាង ៥ ម៉ោង។

 

ទូរសព្ទ​​ម៉ូឌែល Xperia XA Ultra នេះ​មាន​តម្លៃ​ប្រហែល ៤៣៩ ដុល្លារ

 

ចុច​អាន៖ iPhone ២០១៦ ​គ្រោង​ប្រកាស​ថ្ងៃ​ទី​ ១២ ​ខែ​កញ្ញា

 

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម