ប៉ូលីសយន្តកាន់តែសកម្ម តាមប្រទេសជឿនលឿន
- 2016-07-25 22:34:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលីសយន្តកាន់តែសកម្ម តាមប្រទេសជឿនលឿន
ចន្លោះមិនឃើញ
ការអភិវឌ្ឍបច្ចេកវិទ្យារ៉ូបូត បានជួយសម្រួលដល់ការងារមនុស្សជាច្រើន។ ក្នុងនោះបណ្ដាប្រទេសមួយចំនួន បានឈានទៅផលិតរ៉ូបូតប៉ូលិសដែលមានសមត្ថភាពខ្ពស់សម្រាប់ប្រតិបត្តិការក្នុងកាលៈទេសៈគ្រោះថ្នាក់។
កុងហ្គោ
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានអភិវឌ្ឍប៉ូលីសរ៉ូបូតដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានតួនាទីផ្តល់ភ្លើងសញ្ញាបញ្ជាចរាចរណ៍ និងបំពាក់នូវកាមេរ៉ាសម្រាប់តាមដានស្ថានភាពសន្តិសុខនានា។
កូរ៉េខាងត្បូង
Robo-Guard ជាប៉ូលិសយន្តនៃពន្ធនាគារ Pohang របស់កូរ៉េខាងត្បូង ដែលមាននាទីដើរត្រួតពិនិត្យស្ថានភាពជនជាប់ឃុំ ដោយស្វ័យប្រវត្ត។ Robo-Guard មានបំពាក់នូវកាមេរ៉ាចាប់រូបភាពប្រភេទ 3D អាចសង្ខេបនូវរបាយការណ៍ទូទៅប្រចាំថ្ងៃ និងមុខងារប្រកាសអាសន្ន។
ជប៉ុន
ប៉ូលិសជប៉ុន ប្រើ Drone មានបំពាក់សំណាញ់សម្រាប់ហោះចាប់ Drone ណាដែលហោះចូលតំបន់ហាមឃាត់។ ការប្រើ Drone ប្រភេទនេះ គឺក្រោយករណីជនអនាមិកបញ្ជា Drone ផ្ទុកសារជាតិនុយក្លេអ៊ែរចុះចតលើដំបូលវិមានរដ្ឋាភិបាលក្រុងតូក្យូ។
អ៊ីស្រាអែល
Dogo ជារ៉ូបូតនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្មរបស់អ៊ីស្រាអែល។ មានរូបរាងតូចតែ Dogo បានបំពាក់នូវកាំភ្លើងខ្លីប្រភេទ Glock ដែលអាចបាញ់គ្រាប់ទំហំ 9mm មុខងារបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបច្ចេកវិទ្យាឡាស៊ែររំខានគោលដៅ។
សហរដ្ឋអាមេរិក
Griffin ជាប៉ូលិសយន្តរបស់ទីក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក ដែលមានសមត្ថភាពទទួលការបញ្ជាពីចម្ងាយ ដើម្បីរុករកគ្រឿងផ្ទុះដែលបង្កប់តាមកន្លែងដែលមនុស្សពិបាកចូលដល់ ដូចជាក្រោមរថយន្ត។
អានបន្ត ៖ ចិនបង្ហាញយន្តហោះអាចហោះលើមេឃ បើកលើទឹក ទំហំធំជាងគេលើលោក
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ wired