ជាប់​គុក​ ១៤ ខែ​​ ព្រោះ​បង្ហោះ​ Drone ចូល​ទៅ​ក្នុង​គុក

  • 2016-07-26 15:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​ បុរស​ម្នាក់​ឈ្មោះ​ Daniel Kelly មក​ពី​ចក្រភព​អង់គ្លេស​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ឃុំ​រយៈ​ពេល​ ១៤ ខែ ដោយ​សារ​​បាន​​បង្ហោះ​ Drone ចូល​ទៅ​ក្នុង​គុក។

 

 

​​​តាម​ការ​រាយ​ការ​ឲ្យ​ដឹង​ថា​ Daniel ព្យាយាម​បង្ហោះ​ Drone ចូល​ទៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ចំនួន​ ៣ កន្លែង​ នៅ​ជុំ​វិញ​តំបន់​ Hertfordshire និង​ Kent ដោយ​ភ្ជាប់​ជា​មួយ​សារធាតុ​ហាម​ឃាត់​មួយ​ចំនួន​រួម​មាន​ គ្រឿង​ទេស, សារធាតុ​គីមី​ និង​ ថ្នាំ​ជក់។

 

តាម​ទិន្នន័យ​ហោះហើរ​បង្ហាញ​ថា ​ជន​ល្មើស​បាន​ប្រើ​ Drone ដើម្បី​ដឹក​សារធាតុ​ទាំង​នោះ​ចូល​ទៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ HMP Emley នៅ​ថ្ងៃ​ ២០ មេសា, ​​មន្ទីរ​ឃុំឃាំង​ HMP The Mount នៅ​ថ្ងៃ​ទី​ ២៣ និង​ ២៤ មេសា​ និង​​ហោះ​ចូល​ទៅ​​មន្ទីរ​ឃុំឃាំង​ HMP Swaleside នៅ​​ថ្ងៃ​ទី​ ២៥ មេសា។ នេះ​ជា​ករណី​បទ​ល្មើស​ដំបូង​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ប្រទេស​អង់គ្លេស៕

 

ចុច​អាន៖ ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TechnoBuffalo