មើលសំណង់អគារប្លែកៗពីលើអាកាសនៅរុស្ស៊ី ម៉េចដែរ?
- 2016-07-26 17:33:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលសំណង់អគារប្លែកៗពីលើអាកាសនៅរុស្ស៊ី ម៉េចដែរ?
ចន្លោះមិនឃើញ
ទម្រង់ស្ថាបត្យកម្មនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ត្រូវគេមើលឃើញថាមានភាពប្លែកៗគួរឲ្យចាប់អារម្មណ៍ជាច្រើន បើទស្សនាពីលើអាកាស។ គំនិតច្នៃប្រឌិតរបស់ក្រុមស្ថាបត្យករ ទទួលបានកោតសរសើរយ៉ាងខ្លាំងពីប្រជាជនរុស្ស៊ី ដោយគិតថាមានតែមួយនៅមូស្គូ។ សូមទស្សនាសំណង់អគារថតដោយកូនយន្តហោះ Drone ទាំងអស់គ្នា៖
១. អគារផ្ទះស្នាក់នៅ The Circle រាងជារង្វង់ បានសង់ឡើងនៅឆ្នាំ១៩៧២ គូរប្លង់ដោយស្ថាបត្យករ Evgeny Stamo និង Alexander Markelov ។
២. អគារ The Snowflake រាងជាក្បាច់ផ្កា ជាអគារមន្ទីរពេទ្យសង់មិនទាន់រួចរាល់ក្នុងឆ្នាំ ១៩៨០ នៅសង្កាត់ Khovrino ទីក្រុងមូស្គូ តែត្រូវបោះបង់ចោលចាប់តាំង ១៩៨៥ ដោយមិនដឹងមូលហេតុ។
៣. អគារ The Star រាងដូចផ្កាយ ជារោងមហោស្រពកងទ័ពរុស្ស៊ី សង់នៅឆ្នាំ ១៩៣០ ហើយអំឡុងសង្គ្រាមលោកលើកទីពីរ ធ្លាប់ប្រើជាលេណដ្ឋានរបស់ទ័ពអាល្លឺម៉ង់។
៤. អគារ DNA Spiral ជាវិទ្យាស្ថានគីមីជីវសរីរាង្គនៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី បង្កើតនៅឆ្នាំ ១៩៥៩។
៥. អគារ The Wall រាងជញ្ជាំងដ៏វែង ជាមជ្ឈមណ្ឌលស្រាវជ្រាវ Argon សង់នៅឆ្នាំ ១៩៧០ មានប្រវែង ៧៣៥ម៉ែត្រ។
៦. អគារ The Crown ជាផ្ទះស្នាក់នៅរបស់ប្រជាជននៅសួន Grand Park សង់ឡើងក្នុងឆ្នាំ ២០០៧ នៅសង្កាត់ Khodynka Field ក្រុងមូស្គូ៕
ចុចអាន៖ ឆ្លាក់ឈើច្នៃជារូបចំណីអាហារដូចពិតៗ ឃើញហើយចង់ញ៉ាំ
ចុចអាន៖ រូបថតកម្របង្ហាញទិដ្ឋភាពអតីតទីក្រុងគួរឲ្យខ្លាចបំផុតមួយនៅហុងកុង
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Designyoutrust