Yoona នឹង​ត្រលប់​មក​សម្ដែង​រឿង​ភាគ​វិញ​ជាមួយ​តួ​រឿង "ដុងហេ"?

  • 2016-07-27 13:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ប្រភព​ផ្ទៃ​ក្នុង​មួយ តារា​ចម្រៀង​និង​សម្ដែង Yoona នឹង​ត្រលប់​មក​សម្ដែង​រឿង​ភាគ​កូរ៉េ​វិញ​ក្រោយ​បាត់​ខ្លួន​៣​ឆ្នាំ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​ជាមួយ​តារា​សម្ដែង​ល្បី​ឈ្មោះ Ji Chang Wook។

 

 

កាល​ពី​ថ្ងៃ​ទី ២៦​ខែ​កក្កដា​មុន​នេះ ប្រភព​ព័ត៌មាន​ផ្ទៃ​ក្នុង​មួយ​បាន​ឲ្យ​ដឹង​ថា៖ "Yoona នឹង​ចូល​លេង​ក្នុង​រឿង​ភាគ​ថ្មី​របស់​ប៉ុស្តិ៍ TVN ដែល​មាន​ចំណង​ជើង​ថា "K2”។ ដើម​ឡើយ​នាង​បាន​បដិសេធ​នឹង​សំណើ​នេះ​តែ​ក៏​បាន​ពិចារណា​ឡើង​វិញ។ បើ​សមាជិក​ក្រុម​ចម្រៀង Girls' Generation ព្រម​ទទួល​ថត​រឿង​នេះ នាង​នឹង​ដើរ​តួ Ko Anna ដែល​មាន​ឪពុក​ជា​បេក្ខភាព​ប្រធានាធិបតី​និង​ម្ដាយ​ជា​កំពូល​តារា​មួយ​រូប។ តួ​ឯក​ប្រុស​របស់ "K2” គឺ​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Ji Chang Wook ដែល​ទស្សនិកជន​ខ្មែរ​ភាគ​ច្រើន​ស្គាល់​មុខ​តាម​រយៈ​រឿង "ស្នាម​ញញឹម​ជា​ថ្មី"។ គួរ​បញ្ជាក់​ផង​ដែរ​ថា​រឿង​ភាគ​ចុង​ក្រោយ​របស់​ម្ចាស់​បទ "Oh” គឺ​រឿង "Priminister and I” ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​កាល​ពី​ឆ្នាំ ២០១៣៕

 

ចុចអាន៖តារា​កូរ៉េ​៦​នាក់​ និយាយ​បើក​ចំហ​​ថា ​​ច្រមុះ​ពួក​គេ​មិន​បាន​កែ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖soompi