​បុរស​នារី​​​ប្រទេស​ណា​មាន​កម្ពស់​ខ្ពស់ ​និង​ទាប​ជាង​គេ​បំផុត​?

  • 2016-07-27 18:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​សិក្សា​​ស្រាវជ្រាវ​​​​​ផ្នែក​​កម្ពស់​​មនុស្ស​​​បាន​ចេញ​របាយការណ៍​​​​​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​​អង្គារ​ម្សិល​មិញ​​ថា​ ​ពួក​គេ​បាន​​រក​ឃើញ​​​​ថា​មនុស្ស​​​​ ១០០​ឆ្នាំ​​ចុងក្រោយ​ ​​គឺ​មាន​កម្ពស់​​ខ្ពស់​​ជាង​​បុព្វ​បុរស​​សម័យ​​មុន​​ៗ​​​​ទៅ​ទៀត​ ​ដោយ​សារ​តែ​ការ​បរិភោគ​​​​អាហារ​សម្បូរ​ជីវជាតិ។

 

នារី​ ប្រទេស​ឡេតូនី

 

ក្នុង​​រយៈ​​​​ពេល​មួយ​សតវត្ស​​​​​ចុង​ក្រោយ​​​កម្ពស់​​​យុវវ័យ​​​​ ​ត្រូវ​គេ​មើល​ឃើញ​ថា​​​បាន​ប្រែ​ប្រួល​​គួរ​ឲ្យ​កត់​សម្គាល់​​​​​ តែ​​មិន​​ស្មើគ្នា​​​​ទេ​តាម​ប្រទេស​​នីមួយ​​​​​ៗ​ជុំវិញ​ពិភពលោក​។ ​

 

​​​​​​ក្រុម​​​​​អ្នក​ជំនាញ​​រក​ឃើញ​​​​​​ប្រជាជន​​​​នៅ​​ភាគ​កណ្ដាល និង​ភាគ​ខាង​ត្បូង​​ទ្វីប​​អឺរ៉ុប​​ ព្រម​ទាំង​​​​​​​តំបន់​អាស៊ី​ភាគ​ខាង​កើត​​​​​​​​ ​បាន​​លូត​កម្ពស់​​​​​ច្រើន​​ជាង​គេ។​ ចំណែក​ ប្រជាជន​​លូត​កម្ពស់​តិច​តួច​​​ស្ថិត​​​នៅ​ទ្វីប​​អាហ្វ្រិក​​​តំបន់​សាហារ៉ា ​និង​​​ប្រជាជាតិ​​អាស៊ី​​​ភាគ​ខាង​​ត្បូង។

 

អ្នក​ស្រាវ​​ជ្រាវ​​ដដែល​បង្ហាញ​​​ថា ​​​​​បុរស​​មាន​កម្ពស់​ខ្ពស់​បំផុត​​​​​ គឺ​នៅ​​ប្រទេស​ហូឡង់​ ​​ជាមធ្យម​​​​​ ១៨២,៥​​​សង់ទីម៉ែត្រ ​និង​​ស្ត្រី​​​​ខ្ពស់​បំផុត​ក្នុង​ប្រទេស​​​​​​ឡេតូនី​ ​១៧០​​សង់ទីម៉ែត្រ។​ ​ចំណែក​​​​​បុរស​ទាប​ជាង​គេ​​បំផុត​​​នៅ​ប្រទេស​​​ទីម័រខាងកើត​ជាមធ្យម​​ ១៦០​សង់ទីម៉ែត្រ​ និង​ស្ត្រី​​​ទាប​បំផុត​​​​នៅ​ប្រទេស​ហ្គាតេម៉ាឡា​​​កម្ពស់​​ ១៤៩​សង់ទីម៉ែត្រ​។ ​ខាង​ក្រោម​​នេះ​ជា​ការ​ចាត់​ថ្នាក់​ដូច​តទៅ​​​៖​​

 

​​​​ប្រទេស​​​​​​​​​​មាន​បុរស​​ខ្ពស់​​​ជាងគេ​បំផុត​​​​ទាំង ​៥​​៖ ១.​ហូឡង់, ២.​បែលហ្សិក, ៣.​អេស្តូនី,​ ៤.​ឡេតូនី, ៥.​ដាណឺម៉ាក

 

ប្រទេស​មាន​​​​ស្ត្រី​​ខ្ពស់​ជាង​គេ​​​ទាំង ៥៖ ១.ឡេតូនី, ២.ហូឡង់, ៣.​អេស្ដូនី, ៤.សាធារណរដ្ឋឆេក, ៥.​ស៊ែប

 

ប្រទេស​​មាន​​​​បុរស​​​ទាប​ជាង​គេ​បំផុត​ទាំង​ ៥៖​ ១.ទីម័រខាងកើត, ២.យេមែន, ៣.ឡាវ, ៤.ម៉ាដាហ្គាស្កា​, ៥. ម៉ាឡាវី​​ ​ ​​ប្រទេស​​មាន​​​​ស្ត្រី​ទាប​ជាង​គេ​បំផុត​ទាំង​​ ៥៖ ១.​​ហ្គាតេម៉ាឡា, ២.​​ហ្វីលីពីន, ៣.​បង់ក្លាដេស, ៤. នេប៉ាល់, ៥.​ទីម័រខាងកើត៕

 

បុរស ហូឡង់

 

ចុចអាន៖ មាន​សាកល​វិទ្យាល័យ​​​លើក​កម្ពស់​តារាម៉ូដែល​ទៀត​នៅ​ចិន

 

ប្រែ​សម្រួល​៖ ឡេង ភារុណ ប្រភព៖ CNN

អត្ថបទពេញនិយម