ប្រើ iPhone 6s ចិនលេងបណ្តើរសាកបណ្តើរ ប៊ិះផ្ទុះគ្រោះថ្នាក់ចូលពេទ្យ
- 2016-07-28 16:19:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើ iPhone 6s ចិនលេងបណ្តើរសាកបណ្តើរ ប៊ិះផ្ទុះគ្រោះថ្នាក់ចូលពេទ្យ
ចន្លោះមិនឃើញ
បុរសម្នាក់បានបង្ហោះរូប iPhone 6s ចិន ផ្ទុះថ្មប៉ោងប៊ិះគ្រោះថ្នាក់ដល់ជីវិត ខណៈកំពុងសាកបណ្ដើរលេងទូរសព្ទបណ្ដើរ។
ក្នុងវីដេអូមួយដែលអ្នកប្រើប្រាស់ខាងលើបានបង្ហោះលើបណ្ដាញសង្គម អះអាងថា ខ្លួនបានចុចទូរសព្ទលេង ពេលកំពុងសាកថ្ម iPhone 6s ក្លែងក្លាយនោះ។ ក្រោយមកឃើញទូរសព្ទប៉ោង ហើបចេញថ្មតែម្តង។
“បើមើលមិនទាន់ ចូលពេទ្យបាត់ហើយ!" នេះបើតាមអ្នកប្រើប្រាស់ខាងលើអះអាង។
យ៉ាងណាមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបាន ចូលទៅ Comment ថានេះដោយសារតែ ការប្រើប្រាស់របស់គ្មានគុណភាព និយាយរួមគឺដោយសារតែ iPhone ក្លែងក្លាយរបស់ចិន។
ការសាកថ្មបណ្ដើរលេងបណ្ដើរ ជារឿងមួយដែលអ្នកប្រើប្រាស់ចាំបាច់ត្រូវជៀសវាង ព្រោះវានឹងធ្វើឲ្យទូរសព្ទឡើងកម្ដៅទ្វេដង។ ពេលកំពុងសាក ថ្មទូរសព្ទនឹងឡើងកម្ដៅ បើថែមទាំងលេងចុចលេងទៀតនោះ យូរឬឆាប់ថ្មក៏គង់តែខូចមិនខាន។ ចំពោះស៊េរី iPhone 6 នឹងឡើងកម្តៅយ៉ាងរហ័ស ដោយសារតួរបស់វាស្រោបដោយលោហៈ។
ដើម្បីថែទាំថ្មទូរសព្ទឲ្យប្រើបានយូរ ប្រិយមិត្តគួរតែ៖
@កុំប្រើទូរសព្ទរហូតដល់អស់ថ្មរលត់។ អាយុកាល (Cycle) របស់ថ្មនឹងរាប់ចាប់ពីពេលទូរសព្ទអស់ថ្មរលីង។ @កុំប្រើទូរសព្ទនៅកន្លែងមានសីតុណ្ហភាពក្តៅឬត្រជាក់ពេក នាំឲ្យឆាប់អស់ថ្ម ហើយគុណភាពថ្មនឹងថយចុះ។
@កុំដំណើរការកម្មវិធីធំៗ ឬលេងទូរសព្ទខណៈកំពុងសាកថ្ម។
@គួរកុំទុកទូរសព្ទសាកថ្មចោលពេញមួយយប់។ ទោះបីថ្មទូរសព្ទអ្នកមានប្រព័ន្ធការពារក៏ដោយ តែពេលសាកថ្មពេញច្រើនម៉ោងញឹកញាប់ នោះគុណភាពកាន់ថ្មនឹងចុះខ្សោយបន្តិចម្តងៗ៕
អត្ថបទ៖ ប៉ែត ផាន់និត