អដ្ឋិធាតុ កវី គង្គ ប៊ុនឈឿន តម្កល់៣ឆ្នាំ ទើបបម្លាស់ទី
- 2016-07-28 21:34:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អដ្ឋិធាតុ កវី គង្គ ប៊ុនឈឿន តម្កល់៣ឆ្នាំ ទើបបម្លាស់ទី
ចន្លោះមិនឃើញ
ម្សិលមិញក្រុមគ្រួសារបានរៀបចំបុណ្យគម្រប់១០០ថ្ងៃជូនកវី គង្គ ប៊ុនឈឿន ដោយក្នុងនោះ អដ្ឋិធាតុ កវីម្ចាស់ស្ទឹងសង្កែរូបនេះ បាន និងកំពុងតម្កល់នៅគេហដ្ឋានឯកឧត្ដម មុត ថារី ដែលត្រូវជាកូនប្រសាក្នុងបុរីវិមានភ្នំពេញបន្តទៀត។ទាល់តែគ្រប់៣ឆ្នាំទើប ទើបបញ្ជូនទៅតម្កល់នៅស្រុកកំណើតឯខេត្ត បាត់ដំបង។ នេះបើតាមការបញ្ជាក់ប្រាប់ពី ឧត្ដម មុត ថារី។
ការសម្រេចបែបនេះ ក៏ព្រោះតែក្រុមគ្រួសារទាំងអស់ យល់ឃើញថា ងាយស្រួលកូនចៅក្នុងធ្វើបុណ្យទានជូន ក៏ដូចជា ចង់ដុតធូប គោរពឲ្យយូរបន្តិច។ ឧត្ដម មុត ថារី បានបន្តឲ្យដឹងថា ក្រោយគ្រប់ចំនួន៣ឆ្នាំហើយ ក្រុមគ្រួសារនឹងយកអដ្ឋិធាតុទៅតម្កល់ទុកនៅក្នុងចេតិយ៍ជាមួយសាច់ញាតិនាខេត្ត បាត់ដំបង ។
ចំពោះរូបសំណាក់ដែលក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋចង់ឲ្យអាជ្ញាធរធ្វើជូនកវី គង្គ ប៊ុនឈឿន នៅទីតាំងណាមួយតាមបណ្ដោយដងស្ទឹងសង្កែ ដើម្បីជាការចងចាំ ក៏ដូចជាតបស្នងគុណនោះ ឧត្ដម មុត ថារី ប្រាប់ថា មិនទាន់ដឹងអាជ្ញាធរសម្រេចធ្វើជូន ឬយ៉ាងណានៅឡើយទេ។
ងាកមកពិធីបុណ្យ១០០ថ្ងៃ កាលពីម្សិលមិញវិញ ក្រៅពីថ្នាក់ដឹកនាំធំៗក្នុងក្រសួងព័ត៌មាន ឃើញមានសិល្បករ សិល្បការិនីថ្មីចាស់ៗមួយចំនួនធំបានទៅចូលរួម តាមការអញ្ជើញ។ ជាមួយគ្នានោះ ស្នាដៃបទចម្រៀងរបស់ កវីគង្គ ប៊ុនឈឿន ចំនួន៥០បទ ត្រូវបានក្រុមគ្រួសារធ្វើជា CD ប្រមាណជាង ៥០០ CD ចែកជូនភ្ញៀវកិត្តិយសជាអនុស្សាវរីយផងដែរ។
អត្ថបទ៖ ខុត សីហា