នេះគឺជាសម្រស់ពិតរបស់តារាស្រីអាស៊ីកូនកាត់ពេលគ្មានក្រែមម្សៅ
- 2016-08-05 17:24:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះគឺជាសម្រស់ពិតរបស់តារាស្រីអាស៊ីកូនកាត់ពេលគ្មានក្រែមម្សៅ
ចន្លោះមិនឃើញ
ត្រូវបានអ្នកគាំទ្រស្រលាញ់ចូលចិត្តដោយសារទេពកោសល្យក៏ដូចជាសម្រស់ស្អាតឥតខ្ចោះ និងជាកូនកាត់ច្រើនសាសន៍ តារាស្រីទាំងនេះបានធ្វើឲ្យគេឈ្លក់វង្វេងនឹងខ្លួនងើបមុខមិនរួច។ តែសម្រស់របស់ស្រីស្អាតទាំងនេះនឹងទៅជាយ៉ាងណានៅពេលពួកគេជូតក្រែមម្សៅចេញអស់? មិនអាចបដិសេធបានទេថាគ្រឿង makeup អាចកែប្រែសម្រស់មនុស្សម្នាក់ឲ្យមើលសឹងតែមិនស្គាល់។ យ៉ាងណាក៏ដោយ សិល្បការិនីមួយចំនួននៅតែរក្សាបានភាពស្រស់ស្អាតរបស់ខ្លួនដដែលបើទោះបីជាគ្មានជំនួយរបស់គ្រឿងសំអាង។ ខាងក្រោមនេះគឺជាសម្រស់ពិតប្រាកដរបស់តារាស្រីអាស៊ីកូនកាត់មួយចំនួននៅពេលមិនផាត់មុខ៕
Joen Somi(IOI) កូនកាត់កូរ៉េ និងកាណាដា
Tia(Chocolate) កូនកាត់កូរ៉េ អាមេរិក និងអាល្លឺម៉ង់
Angelababy កូនកាត់ចិន និងអាល្លឺម៉ង់
Cecilia Cheung កូនកាត់ចិន និងអង់គ្លេស
Kimmy Kimberly កូនកាត់ថៃ និងអាល្លឺម៉ង់
Mai Davika កូនកាត់ថៃ និងបែលហ្សិក
Chompoo Araya កូនកាត់ថៃ ឡាវ និងអង់គ្លេស
Sawika Chaiyadech កូនកាត់ថៃ និងឥណ្ឌា
Yaya Urassaya កូនកាត់ថៃ និងន័រវេស
Marian Rivera កូនកាត់អេស្ប៉ាញ និងហ្វីលីពីន
អ្នកណាស្អាតជាងគេមើលទៅ?
ចុចអាន៖ក្រឡេកមើលម៉ូដសំលៀកបំពាក់ស៊ីវិល័យរបស់ Chompoo Araya
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14